ពិភពលោក​កើត​មាន​គំនិត​ថ្មី ដែល​អាច​មាន​ប្រសិទ្ធភាព ដើម្បី​បញ្ឈប់​ទង្វើ​ដ៏​គឃ្លើន​របស់​ព្យុងយ៉ាង

ពិភពលោក​កើត​មាន​គំនិត​ថ្មី ដែល​អាច​មាន​ប្រសិទ្ធភាព ដើម្បី​បញ្ឈប់​ទង្វើ​ដ៏​គឃ្លើន​របស់​ព្យុងយ៉ាង

ប្រតិកម្មនៃមេដឹកនាំពិភពលោកជាច្រើន ទាក់ទងនឹងការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៥ និងដ៏ខ្លាំងបំផុតរបស់កូរ៉េខាងជើងនោះ បានធ្វើផ្ទុះមានពាសពេញសកលលោក ទាំងដែលប្រទេសនេះត្រូវទណ្ឌកម្មដ៏ខ្លាំងបំផុតហើយ ក៏នៅតែមានលទ្ធភាពសាកល្បងនុយក្លេអ៊ែរបានដែរ ដូច្នេះវាធ្វើឲ្យកើតមានគំនិតមួយទៀត ដែលប្រហែលជាអាចមានប្រសិទ្ធភាពជាងការដាក់ទណ្ឌកម្ម ។

បន្ទុះនុយក្លេអ៊ែរលើកទី៥នេះ ត្រូវគេដឹងថា ព្យុងយ៉ាងបានប្រើជាតិផ្ទុះ TNT ដល់ទៅ១០គីឡូតោន ខ្លាំងជាងបន្ទុះកាលពីដើមឆ្នាំដល់ទៅជាង២ដង ដោយវាបានក្លាយជាការសាកល្បងនុយក្លេអ៊ែរធំបំផុតរបស់ព្យុងយ៉ាង ហើយទន្ទឹមនឹងនេះ វាក៏ធ្វើឲ្យគេកើតមានគំនិតថ្មី នោះគឺផ្ដាច់ការផ្គត់ផ្គង់អគ្គិសនីដល់ប្រទេសនេះ ដែលអាចនឹងធ្វើឲ្យកូរ៉េខាងជើងក្លាយជាប្រទេសដ៏ងងឹត ។

ការសាកល្បងនុយក្លេអ៊ែរដែលកើតមាន៥លើក ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ហាក់បង្ហាញឲ្យពិភពលោកដឹងថា ពួកគេមិនអាចបញ្ឈប់មហិច្ឆតារបស់ព្យុងយ៉ាងបានទេ ព្រោះរាល់ពេលសាកល្បងនុយក្លេអ៊ែរម្ដងៗ ពិភពលោកបានត្រឹមចេញលិខិតថ្កោលទោស និងដាក់ទណ្ឌកម្មប៉ុណ្ណោះ ជាក់ស្ដែងលោកស្រី Park Geun-hye ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសថា “អ្វីដែលរបប Kim Jong Un ទទួលបានពីការសាកល្បងនុយក្លេអ៊ែរនេះ មានតែទណ្ឌកម្មបន្ថែម និងការបំផ្លាញខ្លួនឯងប៉ុណ្ណោះ ។”

វិលមកកាន់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តធំបំផុតរបស់ព្យុងយ៉ាងវិញ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Hua Chunying បានបដិសេធដើម្បីថ្លែងទាក់ទងនឹងការដឹងមុន នៃការសាកល្បងនុយក្លេអ៊ែររបស់ព្យុងយ៉ាងកាលពីថ្ងៃសុក្រនោះ ហើយក៏មិននិយាយទាក់ទងនឹងការដាក់ទណ្ឌកម្មបន្ថែមដែរ ។

ងាកមកដល់ប្រទេសជប៉ុន មុននឹងការសាកល្បងនុយក្លេអ៊ែរនេះបានធ្វើឡើង ព្យុងយ៉ាងធ្លាប់បាញ់មីស៊ីលជាច្រើនគ្រាប់ចូលសមុទ្រជប៉ុន លើសពីនេះទៅទៀត វាធ្លាក់ចំតំបន់ការពារដែនអាកាសរបស់ជប៉ុនទៀត ដោយស្ថិតនៅចម្ងាយត្រឹមតែ២៥០គីឡូម៉ែត្រប៉ុណ្ណោះពីកោះជប៉ុន ។ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Fumio Kishida បានប្រាប់អ្នកសារព័ត៌មានថា គេនឹងសិក្សាពីលទ្ធភាពនៃការដាក់ទណ្ឌកម្មបន្ថែមលើព្យុងយ៉ាង តែមិនបានបញ្ជាក់ច្បាស់នូវទណ្ឌកម្មនោះទេ ។

ចូលមកកាន់សហរដ្ឋអាមេរិក ដែលត្រូវបានព្យុងយ៉ាងចាត់ទុកជាសត្រូវធំបង្អស់វិញ លោក Obama បានថ្លែងថា “ការសាកល្បងនុយក្លេអ៊ែរកូរ៉េខាងជើង ជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងសន្តិភាព និងស្ថិរភាពនៃពិភពលោកទាំងមូល ។” ដោយឡែកលោក Josh Earnest លេខាធិការផ្នែកសារព័ត៌មាននៃសេតវិមានបញ្ជាក់ថា “ឆន្ទៈនៃការប្ដេជ្ញារក្សាសន្តិសុខសម្រាប់សម្ព័ន្ធមិត្តនៅអាស៊ី និងជុំវិញពិភពលោកទាំងមូល នឹងមិនអាចបំបែកបានទេ ។”

ទន្ទឹមនឹងគ្នានេះ រុស្ស៊ីដែលធ្លាប់ជួយជ្រោមជ្រែងកូរ៉េខាងជើងដែរនោះ ក៏បានចេញសេចក្ដីប្រកាសប្រឆាំងការសាកល្បងនុយក្លេអ៊ែរនោះដែរ ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក Sergey Lavrov និយាយថា “សកម្មភាពរបស់កូរ៉េខាងជើង ធ្វើឲ្យខូចខាតដល់ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរជាសកល ហើយវាជាការគំរាមកំហែងដល់ផ្នែកសន្តិសុខ និងសន្តិភាពនៅឧបទ្វីបកូរ៉េ ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិកដែរ ។” មិនត្រឹមតែប៉ុណ្ណោះ លោក Lavrov ក៏អំពាវនាវឲ្យព្យុងយ៉ាង បញ្ឈប់ទង្វើដ៏គ្រោះថ្នាក់មួយនេះដែរ ។

សូមបញ្ជាក់ថា កូរ៉េខាងជើងជាប្រទេសតែមួយគត់ ដែលត្រូវពិភពលោកដាក់ទណ្ឌកម្មធ្ងន់បំផុត ដែលសម្ព័ន្ធមិត្តចិន ក៏ជាប្រទេសមួយ ដែលយល់ស្របនឹងការដាក់ទណ្ឌកម្មនោះដែរ តែទោះជាយ៉ាងនេះក្ដី ទណ្ឌកម្មទាំងនោះ មិនអាចបញ្ឈប់ក្ដីស្រមៃរបស់ទីក្រុងព្យុងយ៉ាងបានទេ ៕
ពិភពលោក​កើត​មាន​គំនិត​ថ្មី ដែល​អាច​មាន​ប្រសិទ្ធភាព ដើម្បី​បញ្ឈប់​ទង្វើ​ដ៏​គឃ្លើន​របស់​ព្យុងយ៉ាង

ពិភពលោក​កើត​មាន​គំនិត​ថ្មី ដែល​អាច​មាន​ប្រសិទ្ធភាព ដើម្បី​បញ្ឈប់​ទង្វើ​ដ៏​គឃ្លើន​របស់​ព្យុងយ៉ាង

ពិភពលោក​កើត​មាន​គំនិត​ថ្មី ដែល​អាច​មាន​ប្រសិទ្ធភាព ដើម្បី​បញ្ឈប់​ទង្វើ​ដ៏​គឃ្លើន​របស់​ព្យុងយ៉ាង
ប្រភព៖ kqube

  • ពិភពលោក​កើត​មាន​គំនិត​ថ្មី ដែល​អាច​មាន​ប្រសិទ្ធភាព ដើម្បី​បញ្ឈប់​ទង្វើ​ដ៏​គឃ្លើន​របស់​ព្យុងយ៉ាង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:ជីវិតនិងសង្គម
Tags: