ទឹកចិត្តម្តាយ ពេលជិតស្លាប់ដោយជំងឺមហារីក ប្រឹងតស៊ូសម្រាលកូនរហូតបានសម្រេច

ក្នុងពេលដែលស្ត្រីជនជាតិចិនម្នាក់ដឹងខ្លួននៅនាទីចុងក្រោយនៃជំងឺមហារីកនឹងផ្តាច់យកជីវិត ហើយខ្លួនមានផ្ទៃពោះជិតគ្រប់ខែទៀត នាងបានប្រឹងជម្នះតស៊ូរហូតទាល់តែសម្រាលកូនបានសម្រេច ។ នេះជាទឹកចិត្តរបស់ម្តាយ ដែលមានអត្ថន័យធំធេងណាស់ ទោះកូននៅផ្ទៃមិនទាន់ដឹងក្តីក៏ដោយ ដោយចង់ឱ្យកូនឃើញពន្លឺព្រះអាទិត្យ ឃើញពិភពលោក និង ជាសមាជិករបស់ពិភពលោកថ្មី ។

ទឹកចិត្តម្តាយ ពេលជិតស្លាប់ដោយជំងឺមហារីក ប្រឹងតស៊ូសម្រាលកូនរហូតបានសម្រេចទឹកចិត្តម្តាយ ពេលជិតស្លាប់ដោយជំងឺមហារីក ប្រឹងតស៊ូសម្រាលកូនរហូតបានសម្រេច

មុននេះអ្នករាល់គ្នាមានក្តីបារម្ភដោយគិតថា ជំងឺមហារីករបស់នាងកំពុងធ្វើទុក្ខខ្លាំង ហើយកូនក្នុងផ្ទៃដែលមានអាយុ ៨ ខែអាចនឹងប្រឈមប៉ះពាល់ ។ ប្តីរបស់នាងបាននិយាយថា «ការតាំងគភ៌របស់ប្រពន្ធខ្ញុំលើកនេះ ធ្វើឱ្យអ័រម៉ូនទៅជំរុញ«សាច់មហារីកនោះ»ដុះកើនឡើងថែមទៀត» ។

ទឹកចិត្តម្តាយ ពេលជិតស្លាប់ដោយជំងឺមហារីក ប្រឹងតស៊ូសម្រាលកូនរហូតបានសម្រេច ទឹកចិត្តម្តាយ ពេលជិតស្លាប់ដោយជំងឺមហារីក ប្រឹងតស៊ូសម្រាលកូនរហូតបានសម្រេច

ចំណែកស្ត្រីនោះនិយាយទាំងទឹកភ្នែកថា «កូនក្នុងផ្ទៃជាអ្នកផ្តល់កម្លាំងចិត្តដ៏ធំដល់នាងខ្ញុំ ធ្វើឱ្យខ្ញុំចង់នៅមានជីវិតបន្តទៀត ដូច្នេះមានតែប្រឹងតស៊ូជាមួយរោគមហារីកដ៏កាចសាហាវនេះ ដើម្បីកូនក្នុងផ្ទៃ ឱ្យមានសេចក្តីសុខ សេចក្តីសង្ឃឹម និង ក្តីស្រឡាញ់ ។ក្នុងទីបំផុតនាងក៏បានផ្តល់កំណើតទារិកាយ៉ាងសមប្រាថ្នា និង ក្លាយជាសមាជិកថ្មីរបស់ពិភពលោក ប៉ុន្តែជាការសម្រាលកូនមុនកាលកំណត់ ទើបគ្រូពេទ្យត្រូវយកទារិកាទៅដាក់ក្នុងកែវ ។ស្វាមីរបស់នាងកាលបើឃើញភរិយារបស់ខ្លួនកាន់តែទ្រុឌទ្រោម នៅលើគ្រែដេកស្តូកស្តឹងដូច្នេះ គាត់ទៅកៀក និង ចាប់ដៃនិយាយទាំងក្តុកក្តួលថា «បងជាឪពុកនឹងចិញ្ចឹមគេឱ្យធំ ឱ្យគេជាកូនល្អ…» ។

ទឹកចិត្តម្តាយ ពេលជិតស្លាប់ដោយជំងឺមហារីក ប្រឹងតស៊ូសម្រាលកូនរហូតបានសម្រេច ទឹកចិត្តម្តាយ ពេលជិតស្លាប់ដោយជំងឺមហារីក ប្រឹងតស៊ូសម្រាលកូនរហូតបានសម្រេច

ស្របពេលដែលគ្រូពេទ្យនិយាយថា អាការរបស់នាងមកដល់នាទីចុងក្រោយហើយ មហារីកកំពុងវាយប្រហារទៅសួតទាំងសងខាង និង កំពុងធ្វើទុក្ខចុកចាប់ខ្លាំងមែនទែន ។ រឿងរ៉ាវដ៏គួរឱ្យសង្វេគរបស់ស្ត្រីម្នាក់នេះ បានត្រូវផ្សព្វផ្សាយនៅលើពិភពអនឡាញទូទៅទាំងប្រទេសចិន និង លើពិភពលោក ដ៏សែនសោកសង្រេង និង ក្តីអាណិត ៕

ប្រភព ៖ matenak

  • ទឹកចិត្តម្តាយ ពេលជិតស្លាប់ដោយជំងឺមហារីក ប្រឹងតស៊ូសម្រាលកូនរហូតបានសម្រេច已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:ជីវិតនិងសង្គម
Tags: