កូរ៉េខាងជើងជួបទឹកជំនន់ធ្ងន់ធ្ងរ ផ្ទះ និង អគាររាប់ម៉ឺនខ្នងខូចខាត (វីដេអូ)

 

សូមទស្សនាវីដេអូ ៖ 

AFP រាយការណ៍ថ្ងៃទី ១១ កញ្ញាថា កាសែតរដ្ឋាភិបាលកូរ៉េខាងជើង KCNA ថា នៅភាគឦសានប្រទេសកូរ៉េខាងជើង មានកើតទឹកជំនន់ដ៏ធ្ងន់ បណ្តាលឱ្យផ្ទះប្រជាជន និង អគាររដ្ឋាភិបាលរាប់ម៉ឺនខ្នងត្រូវខូចខាត ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង ផ្លូវថ្នល់ ស្រែចម្ការ រោងចក្រ និង ប្រព័ន្ធចែកចាយអគ្គិសនីត្រូវលិចទឹក ។       

KCNA ផ្សព្វផ្សាយទៀតថា ប្រជាជននៅក្នុងខេត្តហាំយ៉ុងខាងជើង (North Hamgyong) កំពុងជួបវិបត្តិធ្ងន់ធ្ងរ និង ជួបទុក្ខលំបាក ។ ពីទិន្នន័យគណៈកម្មាធិការកណ្តាលបក្សពលករកូរ៉េខាងជើង បានផ្សាយបន្ថែមថា យុទ្ធនាការរបស់ទីក្រុងព្យុងយ៉ាងក្រោមឈ្មោះ «200-day mass mobilization» ឬ ប្រតិបត្តិការសង្គ្រោះសេដ្ឋកិច្ច ២០០ ថ្ងៃដែលបានចាប់ផ្តើមពីខែមិថុនា និង បញ្ចប់នៅខែធ្នូចុងឆ្នាំនេះ ត្រូវបានងាកទៅរកការជួយអ្នកជួបគ្រោះភ័យពីទឹកជំនន់ជំនួសវិញ ។ ទោះយ៉ាង ណាមិនមានរបាយការណ៍ពីតួលេខនៃអ្នកស្លាប់ និង របួសឡើយ ។

កូរ៉េខាងជើងជួបទឹកជំនន់ធ្ងន់ធ្ងរ ផ្ទះ និង អគាររាប់ម៉ឺនខ្នងខូចខាត (វីដេអូ) កូរ៉េខាងជើងជួបទឹកជំនន់ធ្ងន់ធ្ងរ ផ្ទះ និង អគាររាប់ម៉ឺនខ្នងខូចខាត (វីដេអូ) កូរ៉េខាងជើងជួបទឹកជំនន់ធ្ងន់ធ្ងរ ផ្ទះ និង អគាររាប់ម៉ឺនខ្នងខូចខាត (វីដេអូ)

ប៉ុន្តែតាមរបាយការណ៍ពីអង្គការសហប្រជាជាតិផ្សាយតាមការអះអាងពីទិន្នន័យរបស់ទីក្រុងព្យុងយ៉ាងថា មានអ្នកស្លាប់ ៦០ នាក់ និង ៤៤.០០០ នាក់គ្មានផ្ទះសម្បែង ដោយទន្លេធូមេន (Tumen River) ដែលជាទន្លេខណ្ឌព្រំដែនរវាងកូរ៉េខាងជើង និង ចិន ឡើងខ្លាំង ៕

កូរ៉េខាងជើងជួបទឹកជំនន់ធ្ងន់ធ្ងរ ផ្ទះ និង អគាររាប់ម៉ឺនខ្នងខូចខាត (វីដេអូ) កូរ៉េខាងជើងជួបទឹកជំនន់ធ្ងន់ធ្ងរ ផ្ទះ និង អគាររាប់ម៉ឺនខ្នងខូចខាត (វីដេអូ) កូរ៉េខាងជើងជួបទឹកជំនន់ធ្ងន់ធ្ងរ ផ្ទះ និង អគាររាប់ម៉ឺនខ្នងខូចខាត (វីដេអូ)

ប្រភព ៖ matenak

  • កូរ៉េខាងជើងជួបទឹកជំនន់ធ្ងន់ធ្ងរ ផ្ទះ និង អគាររាប់ម៉ឺនខ្នងខូចខាត (វីដេអូ)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:ជីវិតនិងសង្គម
Tags: