តើអាចទេ !! ប្តីប្រពន្ធ១គូសច្ចា «តាម» ទាល់តែបានកូនស្រី បើទោះបីសព្វថ្ងៃមាន១៣នាក់សុទ្ធតែប្រុស

តើអាចទេ !! ប្តីប្រពន្ធ១គូសច្ចា «តាម» ទាល់តែបានកូនស្រី បើទោះបីសព្វថ្ងៃមាន១៣នាក់សុទ្ធតែប្រុស

ប្រទេសប្រេស៊ីល៖  ប្តីប្រពន្ធ១គូនៅក្នុងប្រទេសប្រេស៊ីល ដែលកំពុងព្យាយាមចង់បានកូនស្រីអស់រយៈពេលជិត ២០ ឆ្នាំ មកហើយនេះ បានសច្ចាបន្តយកកូនបន្ថែមទៀតរហូតទាល់តែ «បំណងប្រាថ្នានេះ» របស់ពួកគេទទួលបានជោគជ័យ បើទោះបីសព្វថ្ងៃនេះ ពួកគេមានកូនប្រុសរហូតដល់ ១៣ នាក់ ក៏ដោយ ។យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា Irneu Cruz និងប្រពន្ធរបស់គាត់ឈ្មោះ Jucicleide Silva មានកូនប្រុសៗក្នុងបន្ទុកចាប់ពីអាយុ ១ ខែ រហូតដល់ ១៨ ឆ្នាំ, ប៉ុន្តែ ប្តីប្រពន្ធនេះនិយាយថា ពួកគេនឹងមិនបញ្ឈប់យកកូនទេ ដរាណានៅតែគ្មានស្រី១គ្រាប់សោះនោះ ។

ប្តីប្រពន្ធនេះដែលមកពី Conceiçao de Coité, ជិតទីក្រុង Salvador ក្នុងរដ្ឋ Bahia (ប្រេស៊ីល) ឥឡូវនេះ បានមានកូនប្រុសៗគ្រប់គ្រានល្មមនឹងបង្កើតក្រុមបាល់ទាត់ផ្ទាល់របស់ពួកគេ ។កសិកវ័យ ៤០ ឆ្នាំរូបនេះ និយាយថា “នៅពេលប្រពន្ធខ្ញុំ Jucicleide មានគភ៌លើកដំបូង ពួកយើងយល់ព្រមថាៈ នាងជាអ្នកដាក់ឈ្មោះឲ្យកូនស្រី ហើយខ្ញុំនឹងដាក់ឈ្មោះម្តងវិញ ប្រសិនពួកគេកើតជាកូនប្រុស” ។

“ខ្ញុំតែងកោតសរសើរកីឡាករដូចជាៈ Rivaldo, Roberto Carlos, Ronaldinho និង Robinho ។ ពួកគេឆ្នើមៗទាំងអស់នេះ ហាក់ដូចជាមានឈ្មោះចាប់ផ្តើមពីអក្សរ R ដូចៗគ្នា” ។ដោយសារតែស្នេហាវិស័យបាល់ទាត់ និងចូលចិត្តកីឡាករឆ្នើមខាងលើ លោក Irneu Cruz ក៏បានដាក់ឈ្មោះឲ្យកូនប្រុសៗរបស់លោកតាមឈ្មោះរបស់ពួកគេដោយផ្តើមជាមួយអក្សរ «R» ដែលមានដូចខាងក្រោម៖

កូនប្រុសអាយុ១ខែឈ្មោះថា Ronaldo, បងប្រុសបង្អស់ Robson (១៨ ឆ្នាំ), Reinan (១៧ ឆ្នាំ), Rauan (១៥ ឆ្នាំ), Rubens (១៤ ឆ្នាំ), Rivaldo (១៣ ឆ្នាំ), Ruan (១២ ឆ្នាំ), Ramon (១០ ឆ្នាំ), Rincon (៩ ឆ្នាំ), Riquelme (៧ ឆ្នាំ), Ramires (៥ ឆ្នាំ), Railson (៣ ឆ្នាំ) និង Rafael (២ ឆ្នាំ) ។

ដោយបង្កើតបានជាក្រុមបាល់ទាត់មួយដ៏អស្ចារ្យ កូនៗទាំង១៣នាក់របស់ប្តីប្រពន្ធនេះ បានចូលលេងឲ្យក្លឹបក្នុងតំបន់មួយ រៀងរាល់ចុងសប្តាហ៍ ។កសិកររូបនេះបាននិយាយថាៈ “ពួកយើងមិនដែលបានមេដាយណាមួយនោះទេ ។ នៅពេលពួកគេឈ្នះ យើងបានត្រឹមទទួលបានពពែ១ក្បាល ឬ ទឹកភេសជ្ជៈ និងម្ហូបអាហារមួយចំនួនសម្រាប់កូនៗទាំងអស់បានទទួលទានប៉ុណ្ណោះឯង” ៕

តើអាចទេ !! ប្តីប្រពន្ធ១គូសច្ចា «តាម» ទាល់តែបានកូនស្រី បើទោះបីសព្វថ្ងៃមាន១៣នាក់សុទ្ធតែប្រុស តើអាចទេ !! ប្តីប្រពន្ធ១គូសច្ចា «តាម» ទាល់តែបានកូនស្រី បើទោះបីសព្វថ្ងៃមាន១៣នាក់សុទ្ធតែប្រុស តើអាចទេ !! ប្តីប្រពន្ធ១គូសច្ចា «តាម» ទាល់តែបានកូនស្រី បើទោះបីសព្វថ្ងៃមាន១៣នាក់សុទ្ធតែប្រុស

ប្រភព ៖ vd7news

  • តើអាចទេ !! ប្តីប្រពន្ធ១គូសច្ចា «តាម» ទាល់តែបានកូនស្រី បើទោះបីសព្វថ្ងៃមាន១៣នាក់សុទ្ធតែប្រុស已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:កំសាន្ត
Tags: