Katy Perry ថា ចង់​ឲ្យ​នាង​​ត្រូវ​​ជាមួយ Taylor Swift ទាល់តែ​​​មកសុំទោស​នាង

លើ​បណ្ដាញ​សង្គម Twitter កាល​ពី​ថ្ងៃ​សៅរ៍​ តារា​ចម្រៀង​ស្រី Katy Perry បាន​បោះ​ពាក្យ​ខ្លាំង​ៗ​ទៅ​អតីត​មិត្តភ័ក្ដិ Taylor ដែល​មាន​ជម្លោះ​នឹង​គ្នា​​​ថា ប្រសិន​ចង់​ឲ្យ​នាង​ត្រូវរ៉ូវ​គ្នា​វិញ​ជាមួយ Taylor Swift លុះ​ត្រា​តែTaylor ​មក​សុំ​ទោស​នាង​មុន។

 

Katy Perry ថា ចង់​ឲ្យ​នាង​​ត្រូវ​​ជាមួយ Taylor Swift ទាល់តែ​​​មកសុំទោស​នាង

 

ការ​បញ្ចេញ​ពាក្យ​សម្ដី​ដោយ​មិន​​រអែង​​នេះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំនួរ​អ្នក​គាំទ្រ​ម្នាក់​ដែល​បាន​សួរ​មក Katyថា៖”តើ​អ្នក​អាច​ត្រូវ​គ្នា​វិញ​ជាមួយ​ Taylor swift ដែរ​ឬទេ?  ភ្លាម​នោះ​ម្ចាស់​បទ “Roar” បាន​ឆ្លើយ​នឹង​សំនួរ​នោះ​ថា៖”ប្រសិន​បើ​នាង​សុំទោស​ ប្រាកដ​ណាស់​យើង​នឹង​ត្រូវ​គ្នា​វិញ”។

 

Katy Perry ថា ចង់​ឲ្យ​នាង​​ត្រូវ​​ជាមួយ Taylor Swift ទាល់តែ​​​មកសុំទោស​នាង

 

រំឭក​រឿងរ៉ាវ តារា​ស្រី​​ល្បី​ទាំង​ពីរ Katy Perry និង Taylor Swiftមិន​ត្រូវ​គ្នា​តាំង​ពី​ឆ្នាំ​២០១៤ នៅ​ពេល​ដែល​ Taylorបាន​និយាយ​ដៀមដាម​រឿង​មិន​ល្អ​​​ពី​​អតីត​មិត្ត​ម្នាក់​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ក្នុង​បទ  “Bad Blood” ដោយ Katy Perry គិត​ថា Taylor ទំនង​និយាយ​មក​កាន់​នាង៕

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ people