ឡានស្លាក​​រដ្ឋ ​និងស្លាកខ.ម ​​រងចោទ​ថា ​ធ្វើ​ខូច​ផ្លូវ​កៅ​ស៑ូ​១​ខ្សែ

ខេត្ត​កំពង់ស្ពឺ ៖ ផ្លូវ​ក្រាល​កៅ​ស៑ូ​មួយ​ខ្សែ​ប្រវែង​១២​គីឡូម៉ែត្រ​ កំពុង​តែ​រង​​ការ​ខូចខាត​ដោយ​អន្លើ​រ​ៗ​ ព្រោះតែ​មាន​រថយន្ត​​បែន​ធំ​ៗ​ ពាក់​ស្លាក​លេខ​រដ្ឋ​ និង​ខេមរភូមិន្ទ ​ដឹក​ថ្ម​លើស​ទម្ងន់​កំណត់​ ដោយ​គ្មាន​ការ​ចូលរួម​ថែទាំ​បន្តិច​ណា​ទាល់តែ​សោះ​ ពី​សំណាក់​ម្ចាស់​​រថយន្តទាំងនោះ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​ រស់នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​ បាន​សម្តែង​​នូវ​ការ​មិន​ពេញ​ចិត្តជា​ខ្លាំង ​។

កំណាត់​ផ្លូវ​កៅ​ស៑ូ​មួយ​ខ្សែ​ភ្ជាប់​ពី​ផ្លូវ​លេខ​៤១ ​ត្រង់​ចន្លោះ​គីឡូ​ម៉ែ​ត្រលេខ​១៤-១៥ ​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ​៣​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៧-៣៨​ កំពុង​តែ​រង​នូវ​ការ​ខូច​ដោយ​អន្លើ​រ ព្រោះតែ​ការ​ដឹក​ថ្ម និង​ខ្សាច់រ​បស់​ក្រុម​រថយន្ត​មួយ​ចំនួន​ធំ​ ដែល​ពាក់​សុទ្ធ​​តែ​ស្លាក​លេខ​រដ្ឋ ​និង​ខេមរភូមិន្ទ​ ។

ប្រជាពលរដ្ឋ​ជា​ច្រើន​ ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​មួយ​ខ្សែ​នេះ​ បាន​លើក​ឡើង​ថា​ កាលពីមុន​ផ្លូវ​នេះ​ គ្រាន់តែ​ជា​ផ្លូវ​រទេះ​​ធម្មតា​ប៉ុណ្ណោះ​ ហើយ​កាលពី​មិន​ទាន់​ធ្វើ​ផ្លូវ​ ពួក​គាត់​មិនសូវ​ឃើញ​មាន​រថយន្ត​បើកបរ​ឆ្លងកាត់​ផ្លូវ​នេះ​ប៉ុន្មាន​ឡើយ​ ។ ​ក្រោយមក​ ផ្លូវ​មួយ​ខ្សែ​នេះ​ ត្រូវ​បាន​អ្នក​ឧ​ក​ញ៉ា​អ៑ុត​ធី ​ធ្វើការ​ស្ថាបនា​ដោយ​អ៑ុត​កៅ​ស៑ូ​ ក្រោយ​ពី​មាន​ផ្លូវ​ស្អាត​ល្អ​មក ​គេ​សង្កេត​ឃើញ​ថា​ ចរាចរណ៍​ក៏​កាន់​​តែម​មមារញឹក​ ហើយ​ក្រុម​​រថយន្ត​ដឹក​ថ្ម​ រត់​តាម​ផ្លូវ​នេះ​ក៏​ច្រើន ​។

លោក​អ៑ុត​ វណ្ណៈ​ មេការ​មើលថែ​ទាំ​ និង​ជួសជុល​ផ្លូវ​នៃ​ក្រុម​ហ៊ុន​​កិន​ថ្ម​អ៑ុត​ធី​ បានឱ្យ​​ដឹង​ថា ​ជា​រៀងរាល់ថ្ងៃ​ គឺ​ក្រុម​ថែទាំ​បាន​ធ្វើការ​ជួសជុល​បន្ថែម ​មិន​ដែល​ខាន​នោះ​ទេ​គឺ​ «​យើង​ធ្វើ​កន្លែង​ណា​ ដែល​មាន​ជ​ង្ហុ​ក​ ​ត្រូវ​យក​ថ្ម​ក្រួស​ មក​ចាក់​រោយ​ ហើយ​និង​ចាក់​កៅ​ស៑ូ​ដើម្បីឱ្យ​​ផ្លូវ​វិល​មក​សភាព​ដើម​វិញ​» ​។

​លោក​​បន្ត​ថា​ ​«ក្រុម​ហ៊ុនកិន​ថ្ម​សុ​ទ្ធ​​តែ​មាន​កិច្ចសន្យា​ជាមួយ​រដ្ឋ​ ក្នុង​ការ​ធ្វើ​ផ្លូវ​ដឹក​ថ្ម​រត់​ដោយ​ខ្លួនឯង»​ ​តែ​ក្រុម​រថយន្ត​មួយ​ចំនួន​ បាន​រកស៊ី​​ប្រណាំងប្រជែង​ដោយ​ទុច្ចរិត​ មិន​បាន​ធ្វើ​ផ្លូវ​សំរាប់​រត់​នោះ​ទេ​ ហើយ​បែរជា​មក​រត់​លើ​ផ្លូវ​ ដែល​ក្រុម​ហ៊ុន​របស់​លោក​ធ្វើ​ទៅ​
វិញ​។ ​មក​ទល់ពេល​នេះ ​បើ​ទោះជា​មិន​បាន​ចូលរួម​កសាង​ផ្លូវ ​ក៏​គួ​តែ​អាណិត​ដល់​អ្នក​កសាង​ផ្លូវ​ផង ​ប្រយោជន៍​ដើម្បី​ភាព​រីក​ចម្រើន​ក្នុង​មូលដ្ឋាន ​ហើយ​ក៏​គួរតែ​សហការ​គ្នា​ក្នុង​ការ​ថែទាំ​ផ្លូវ​​ឱ្យបាន​ស្អាត​ល្អ​ ។