ហួសចិត្ត​ !!! ខ្លួន​​ប្រធាន​​​​ប្រឆាំង​​អំពើ​ពុក​រលួយ​ ស្រាប់តែ​ មានលុយ​​១២២​លាន​ដុល្លារ​នៅក្នុង​ផ្ទះ

ប្រទេសរុស្សុី៖ អាជ្ញាធររុស្ស៊ីបានលួចឆ្មក់ចូលគេហដ្ឋានរបស់ប្រធានភ្នាក់ងារប្រឆាំងអំពើពុករលួយលោក Dmitry Zakharchenko ដោយរកឃើញលុយកង្វក់ចំនួន ១២២លានដុល្លារអាមេរិក ក្រោយមានការសង្ស័យភាពមិនប្រក្រតី កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។

ចំនួនទឹកប្រាក់ដ៏ច្រើនសម្បើមគួរឲ្យព្រឺក្បាលខាងលើ មានប្រាក់អឺរ៉ូស្មើប្រមាណ ២,២លានដុល្លារ និងសល់ប៉ុន្មានជាប្រាក់ដុល្លារអាមេរិកសុទ្ធ។ ប្រធានភ្នាក់ងាររូបនេះ ត្រូវបានចាប់ខ្លួនភ្លាមៗ ដោយសង្ស័យពីការរំលោភបំពានអំណាច បំផ្លិចបំផ្លាញយុត្តិធម៌ និងទទួលសំណូកតាមរូបភាពផ្សេងៗ។

ប្រភពមួយបានប្រាប់សារព័ត៌មានរុស្ស៊ី RIA Novosti ថា “ចំនួនទឹកប្រាក់សរុបមិនទាន់ដឹងច្បាស់នៅឡើយទេ។ ថ្ងៃកើតហេតុ ប៉ូលិសបានរឹបអូសកេសមួយនៅក្នុងគេហដ្ឋានលោក Zakharchenko តែគេមិនដឹងថាមានទ្រព្យសម្បត្តិមានប៉ុន្មានទៀតដែលជាប់សង្ស័យ ប៉ុន្តែយើងបានកំពុងធ្វើការស៊ើបអង្កេតបន្ត”។

មេធាវីរបស់លោក បានស្នើសុំជម្រើសចំនួន២ ទីមួយរឹបអូសផ្ទះ និងទីពីរតម្កល់ ១លានដុល្លារ ដើម្បីឲ្យកូនក្ដីរបស់គាត់នៅក្រៅឃុំ៕
ហួសចិត្ត​ !!! ខ្លួន​​ប្រធាន​​​​ប្រឆាំង​​អំពើ​ពុក​រលួយ​ ស្រាប់តែ​ មានលុយ​​១២២​លាន​ដុល្លារ​នៅក្នុង​ផ្ទះ

ហួសចិត្ត​ !!! ខ្លួន​​ប្រធាន​​​​ប្រឆាំង​​អំពើ​ពុក​រលួយ​ ស្រាប់តែ​ មានលុយ​​១២២​លាន​ដុល្លារ​នៅក្នុង​ផ្ទះ

ប្រភព៖ anglenews, VD7

  • ហួសចិត្ត​ !!! ខ្លួន​​ប្រធាន​​​​ប្រឆាំង​​អំពើ​ពុក​រលួយ​ ស្រាប់តែ​ មានលុយ​​១២២​លាន​ដុល្លារ​នៅក្នុង​ផ្ទះ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:ជីវិតនិងសង្គម
Tags: