អណ្ដើក​ហ្លួង​ជាង​២០០​ក្បាល​ត្រូវ​បាន​នាំ​យក​ទៅ​អភិរក្ស​នៅ​ខេត្ត​កោះកុង

អណ្ដើក​ហ្លូង​ជាង​២០០​ក្បាល​ត្រូវ​បាន​នាំ​យក​ទៅ​ចិញ្ចឹម ថែរក្សា និង​បង្កាត់​ពូជ នៅ​ថ្ងៃ​ទី​១២ កញ្ញា នៅ​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូន នា​ខេត្ត​កោះកុង។

សេចក្ដី​ប្រកាស​របស់​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ នៅ​ថ្ងៃ​ទី​១២ កញ្ញា ថា អង្គការ​ខ្លួន សហការ​ជាមួយ​រដ្ឋបាល​ជលផល កំពុង​យក​អណ្ដើក​ហ្លួង​ចំនួន​២០៦​ក្បាល ទៅ​កាន់​មជ្ឈមណ្ឌល​ថ្មី ស្ថិត​ក្នុង​ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង។

អណ្ដើក​ហ្លួង ឬ​ហៅ​ថា អណ្ដើក​សរសៃ​ដែល​ជា​ប្រភេទ​សត្វ​ល្មូន​តំណាង​ឲ្យ​កម្ពុជា គឺ​ជា​ប្រភេទ​សត្វ​ដែល​កំពុង​រងគ្រោះ​ខ្លាំង​ជាង​គេ​បំផុត​មួយ និង​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ (IUCN) ដែល​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​សាកល​លោក។

កម្ពុជា​ធ្លាប់​គិត​ថា អណ្ដើក​ប្រភេទ​នេះ​បាន​ផុត​ពូជ​ពី​កម្ពុជា​ហើយ តែ​នៅ​ឆ្នាំ​២០០០ រដ្ឋបាល​ជលផល និង​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ បាន​ស្រាវជ្រាវ​ទៅ ក៏​រក​ឃើញ​អណ្ដើក​នេះ នៅ​សល់​តិចតួច រស់​នៅ​តាម​ប្រព័ន្ធ​ស្រែ​អំបិល។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។