មិនធម្មតា! ប្តីប្រពន្ធមួយគូ រស់នៅក្នុងរូងភ្នំ រយៈពេល ៥៧ឆ្នាំ

ចិន៖ ផ្ទះធំទ្រនំខ្ពស់គឺជាអ្វីដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន សម្រាប់ជាទីស្នាក់អាស្រ័យដ៏សុខសាន្ត និងមានសុភមង្គល ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចមានផ្ទះធំទ្រនំខ្ពស់នោះទេ តែក៏មិនមែនមានន័យថា ពួកគេមិនមានសុភមង្គលនោះដែរ។

ជាក់ស្តែងលោកតា Liang Zifu អាយុ៨១ឆ្នាំ  និងប្រពន្ធរបស់គាត់ លោកយាយ Li Suying អាយុ៧៧ឆ្នាំ បានចិញ្ចឹមកូនបួននាក់របស់ពួកគាត់ ដោយរស់នៅក្នុងរូងភ្នំមួយ ក្បែរទីក្រុង Nanchong ខេត្តស៊ីឈួន ភាគពាយ័ព្យប្រទេសចិន អស់រយៈពេល៥៧ឆ្នាំមកហើយ។ 

ប្តីប្រពន្ធមួយគូនេះ បានផ្លាស់ទីមកស្នាក់នៅក្នុងរូងភ្នំនេះដំបូង ដោយសារតែពួកគាត់មិនមានលទ្ធភាពសង់ផ្ទះសម្រាប់ស្នាក់នៅក្នុងភូមិដែលពួកគាត់បានរៀបការ។ លោកតា Liang បានរៀបចំកន្លែងក្នុងរូងភ្នំសម្រាប់គាត់ និងប្រពន្ធ ហើយក៏រើចូលមក ដោយបច្ចុប្បន្នផ្ទះក្នុងរូងភ្នំនេះមានបន្ទប់គេងចំនួន៣ ផ្ទះបាយមួយ បន្ទប់ទទួលភ្ញៀវមួយ ព្រមទាំងមានរោងចិញ្ចឹមជ្រូកទៀតផង។

អាជ្ញាធរមូលដ្ឋានធ្លាប់បានព្យាយាមបញ្ចុះបញ្ចូល​ ប្តីប្រពន្ធវ័យចំណាស់មួយគូនេះ ឲ្យផ្លាស់ទៅរស់កន្លែងល្អប្រសើជាងនេះដែរ  ប៉ុន្តែពួកគាត់បានបដិសេធ និងបាននិយាយថា ពួកគាត់ទម្លាប់ទៅនឹងផ្ទះក្រោមរូងថ្មនេះទៅហើយ ដោយវាមានសភាពត្រជាក់នារដូវក្ដៅ និងកក់ក្ដៅនារដូវរងារ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត