​ស្ដាប់​ Steve Jobs និយាយ​មូលហេតុ​ Apple ដក​​​រន្ធកាស​​ពី​ iPhone 7

រន្ធ​ដោត​កាស​ប្រភេទ​ 3.5mm ដែល​ធ្លាប់​បង្ហាញ​វត្តមាន​លើ iPhone ជា​ច្រើន​ម៉ូដែល​មក​ហើយ​ ទី​បំផុត​ត្រូវ​ Apple លុប​បំបាត់​ចោល​លើ iPhone 7 និង 7 Plus។ លោក​ Phil Schiller ​អនុប្រធាន​ក្រុមហ៊ុន​ Apple បាន​ហៅ​ការ​សម្រេច​ចិត្ត​នេះ​ថា​ “courage”។

 

​ស្ដាប់​ Steve Jobs និយាយ​មូលហេតុ​ Apple ដក​​​រន្ធកាស​​ពី​ iPhone 7

 

យ៉ាង​ណា​ក្ដី​ពាក្យ​ “courage” នេះ​មិន​មែន​ទើប​តែ​ត្រូវ​បញ្ចូល​ក្នុង​វចនានុក្រម​របស់​​ក្រុមហ៊ុន​ Apple ឡើយ។ ផ្ទុយ​ទៅវិញ​លោក​ Steve Jobs ជា​សហ​ស្ថាបនិក​ និង​ ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple ធ្លាប់​បាន​ប្រើ​ពាក្យ​នេះ​ដើម្បី​ការពារ​ការ​សម្រេច​ចិត្ត​ដក​ចេញ​ Adobe Flash ចេញ​ពី​ iPad នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ឆ្នាំ​ ២០១០។

 

 

លោក​ Steve បាន​លើក​ឡើង​ថា​ ៖ “យើង​ព្យាយាម​បង្កើត​ផលិតផល​ល្អៗ​សម្រាប់​មនុស្ស ហើយ​យ៉ាងហោចណាស់​ពួក​យើង​មាន​សេចក្ដី​ក្លាហាន (courage) សម្រាប់​ការ​​យល់​ឃើញ​របស់​យើង​ដែល​យើង​គិត​​ថា នេះ​មិន​មែន​ជា​ផ្នែក​មួយ​ដែល​​អាច​បង្កើត​ចេញ​ជា​ផលិតផល​ល្អ​មួយ​ឡើយ​ ដូច​នេះ​យើង​ដក​វa ចេញ”។

 

គាត់​បន្ត​បន្ថែម​ថា​ Apple មិន​ផ្ដោត​លើ​ការ​រិះគន់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ Apple ខិតខំ​​ធ្វើ​ការ​ដើម្បី​​បង្កើន​គុណភាព​ផលិតផល​របស់​ខ្លួន​ តាម​រយៈ​ការ​ជ្រើស​រើស​បច្ចេកវិទ្យា​ដែល​ល្អ​សម្រាប់​អ្នក​ប្រើ​ប្រាស់។ “ហើយ​អ្នក​ដឹង​ទេ? ពួក​គេ​ (អតិថិជន) ជា​អ្នក​ផ្គត់​ផ្គង់​យើង​​លើ​ការ​ជ្រើស​រើស​ទាំង​នេះ”, លោក​ Steve បន្ថែម។

 

​​​​​​​​​បទ​សម្ភាសន៍​ខាង​លើ​កើត​ឡើង​តាំង​ពី​ ៦ ឆ្នាំ​មុន​ ប៉ុន្តែ​វា​អាច​ផ្ដល់​ជា​ចម្លើយ​ខ្លះៗ​​ចំពោះ​មូលហេតុ​ដែល​ Apple សម្រេច​លុប​ចោល​នូវ​រន្ធ​កាស​ប្រភេទ​ 3.5mm ចេញ​ពី​ iPhone ជំនាន់​ថ្មី​របស់​ខ្លួន៕

 

ចុច​អាន៖ មូលហេតុ​នៅ​ពីក្រោយ iPhone មក​ដល់​ខ្មែរ​លក់​ថ្លៃ​កប់​ក្តោង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ fossBytes​​​​