អាមេរិកគ្រោងបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក B-1B ទៅឧបទ្វីបកូរ៉េ «កំញើញ» កូរ៉េខាងជើង

ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍ឲ្យដឹងថា សហរដ្ឋអាមេរិកមានគម្រោងបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកធុន B-1B ចំនួន២គ្រឿង មកកាន់ឧបទ្វីបកូរ៉េនៅថ្ងៃចន្ទទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ ប៉ុន្តែត្រូវពន្យារពេលវិញយ៉ាងហោចណាស់២៤ម៉ោង ដោយសារបញ្ហាអាកាសធាតុមិនល្អនៅបន្ទាយយោធាអាមេរិក Guam ។

អាមេរិកគ្រោងបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក B-1B ទៅឧបទ្វីបកូរ៉េ «កំញើញ» កូរ៉េខាងជើង

គម្រោងការបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកធុន B-1B របស់មហាអំណាចអាមេរិកមកកាន់ឧបទ្វីបកូរ៉េនេះ គឺបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង Kim Jong-un សើចចំអកទៅនឹងការដាក់ទណ្ឌកម្មបន្ថែមរបស់អាមេរិកមកលើប្រទេសខ្លួន និងកូរ៉េខាងជើងគ្រោងនឹងបំផ្ទុះសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៦ទៀត ៕

Related