DJ​ឃ្លាំង ប្រាប់​ថាជំនួញ​កាក់កប​ខ្លាំង​ជាង​សិល្បៈ

ចាប់​តាំង​ពី​DJ​ឃ្លាំង រៀប​ការ​ជា​មួយ​អ្នក​ជំនួញ​ម្នាក់​នៅ​ក្រុង​កំពង់​សោម និង​ទើប​តែ​ទទួល​បាន​កូន១មក ឌីជេ ឃ្លាំង មិន​ដែល​បង្ហាញ​មុខ​​ក្នុង​កម្មវិធី​សិល្បៈ​ឡើយ ដោយ​ទើប​បង្ហាញ​ខ្លួន​កាល​ពី​ចុង​សប្ដាហ៍​ទៅ ក្នុង​កម្មវិធី​សម្ពោធ​ហាង​salon មួយ​កណ្ដាល​រាជធានី​ភ្នំពេញ ហើយ​ប្រាប់​ថា ជំនួញ​លោក​កាក់​កប​ជាង​សិល្បៈ។

 

DJ​ឃ្លាំង ប្រាប់​ថាជំនួញ​កាក់កប​ខ្លាំង​ជាង​សិល្បៈ

 

ថ្លែង​​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន DJ​​ឃ្លាំង​បាន​ឲ្យ​ដឹង​ថា លោក​ពិត​ជា​មាន​ការ​នឹក​រលឹក​ដល់​មិត្តភ័ក្ដិ​ក្នុង​សិល្បៈ​ជាង​ខ្លាំង ជាង​១ឆ្នាំ​មក​នេះ​លោក មិន​ដែល​បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ជួបជុំ​អ្នក​សិល្បៈ​ឡើយ ដោយសារតែ​ជាប់​រវល់​និង​មុខ​ជំនួញ​របស់​​ផ្ទាល់​ខ្លួន​នេះ​ក្រុង​កំពង់​សោម។

 

ជំនួញ​​ដែលDJ​ឃ្លាំង​​​ដែល​សម្រេច​ទម្លាក់​​សិល្បៈ​​ចោល​នោះ គឺ​ជា​របរ​បើក​ផ្ទះ​សំណាក់ និង Agency រៀបចំ​មង្គល​ការ ដោយ​​​បច្ចុប្បន្ន​លោក​ថា មុខរបរ​មួយ​នេះ​កំពុងតែ​កាក់កប​ខ្លាំង​ជាង​ឆ្ងាយ​ការងារ​​សិល្បៈ​​របស់​លោក​កន្លង​មក។

 

តាម​ការ​លើ​ឡើងDJ​ឃ្លាំង មិន​អាច​​មក​ប្រលូក​សិល្បៈ​វិញ​ភ្លាមៗ​នេះ​ទេ ត្បិត​អី​លោក​កំពុងតែ​មមាញឹក​នឹង​ជំនួញ​របស់​ខ្លួន ប៉ុន្តែ​បែប​នេះ​ក្ដី​លោក​​នៅ​តែ​ឆ្លៀត​សរសេរ​បទ​ចម្រៀង​ទុក ឬ ចែក​ឲ្យ​មិត្តភ័ក្ដិ​ច្រៀង​ជា​បន្តបន្ទាប់​ផង​ដែរ៕

 

 

DJ​ឃ្លាំង ប្រាប់​ថាជំនួញ​កាក់កប​ខ្លាំង​ជាង​សិល្បៈ

 

DJ​ឃ្លាំង ប្រាប់​ថាជំនួញ​កាក់កប​ខ្លាំង​ជាង​សិល្បៈ

 

DJ​ឃ្លាំង ប្រាប់​ថាជំនួញ​កាក់កប​ខ្លាំង​ជាង​សិល្បៈ

 

DJ​ឃ្លាំង ប្រាប់​ថាជំនួញ​កាក់កប​ខ្លាំង​ជាង​សិល្បៈ

 

DJ​ឃ្លាំង ប្រាប់​ថាជំនួញ​កាក់កប​ខ្លាំង​ជាង​សិល្បៈ

 

DJ​ឃ្លាំង ប្រាប់​ថាជំនួញ​កាក់កប​ខ្លាំង​ជាង​សិល្បៈ

 

អត្ថបទ៖ ខុត សីហា