​កាច់.កម៉ូតូបានខំតែអរ ​ក្រឡេកមើល​ក្រោម «កាដុមឆែប»

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ចត​​ម៉ូតូ​១​គ្រឿង នៅ​ចំណុច​មុខ​ផ្ទះ​ជួល​មួយ​កន្លែង​ដែល​ខ្លួន​ស្នាក់​នៅ ​និងបាន​ចាក់សោ​.ក និង​សោ.កង់​មុខ​យ៉ាង​​ត្រឹមត្រូវ មិន​ហ៊ាន​ធ្វេសប្រ​ហែស​នោះ​ទេ ស្រាប់តែ​​ក្រោយ​ពេល​ទុក​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ជួល​​ ក៏មានជន​សង្ស័យ​​​ដែល​ជា​មុខសញ្ញា​​ម្នាក់ ​ចូល​ទៅ​​​កាច់​សោ​​.ក​​ ​។

លុះ​លួច​បាន​សម្រេច​ហើយ ប្រុង​ជិះ​រត់គេច​ខ្លួន ​ប៉ុន្តែ​រត់​មិន​រួចដោយ​នៅ​ជាប់​សោ​.​ចាក់​កង់​មុខ​មួយទៀត ទើប​ជនសង្ស័យ​យក​ចេញ​មិន​បាន ​ក៏​ត្រូវ​​ម្ចាស់​ក្រឡេក​ឃើញ​ទាន់​ស្រែ​កថា​ «ចោរ​ៗ​» បង្កឱ្យផ្អើល​​ឆោឡោដល់ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ នាំ​គ្នា​ដេញ​តាម​ចាប់​ខ្លួន​បាន និង​វាយ​ទ្រម​ខ្លួន ។

ហេតុ​ការ​ណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​ និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ​កញ្ញា ​២០១៦ ស្ថិតនៅ​ចំណុច​ផ្សារ​ត្រពាំង​ល្វា ​​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​សុខ កាន់ អាយុ​២២​ឆ្នាំ ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ទ្រា សង្កាត់ ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល​ ។ ដោយឡែក​ជន​រង​គ្រោះឈ្មោះសំ ឃាង អាយុ​៣៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួលក្នុងភូមិ​កើតហេតុ​​ជិះម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1FZ-0537​ ។

​ប្រភពបន្តថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​​​យក​ម៉ូតូ​របស់​ខ្លួន​ទៅ​ចត​ទុក​នៅ​ចំណុច​មុខ​ផ្ទះ​ជួល​មួយ​កន្លែង ដែល​ខ្លួន​ជួល​ស្នាក់​នៅ ​។ លុះ​ពេល​ចាក់សោ​រួចរាល់​ បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ជួល​នោះ ហើយ​បន្តិច​ក្រោយមក ​ក៏​ត្រូវ​បាន​ជនសង្ស័យ​ចូល​ទៅ​ធ្វើ​សកម្ម​ភាព​កាច់​សោ​​.កបាន​សម្រេច ​ប៉ុន្តែ​មិន​បានដឹង​ថា នៅ​ជាប់​សោ.កង់​មុខ​ទៀត​ ក៏​​​ប្រុង​​រត់គេច​ខ្លួន​ ។ ប៉ុ​ន្តែ​ជិះ​មិន​រួច​ ត្រូវបាន​ម្ចាស់​ក្រឡេក​​ឃើញ​ទាន់​ស្រែក​ផ្អើលតែម្តង ។