Suarez បំបែក​កំណត់​ត្រា​១០០​ប្រកួត​របស់ Ronaldo នៅ​អេស្ប៉ាញ

Luis Suarez មាន​តួ​លេខ​​ស៊ុត​បញ្ចូល​ទី​ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ (Assist) ​សរុប​ចូល​គ្នា​ក្នុង​​១០០ ប្រកួត​ជាមួយ Barcelona ច្រើន​ជាង​កំណត់​ត្រា ក្នុង​១០០​ប្រកួត​​ដែល​ Cristiano Ronaldo ធ្វើ​បាន​ជាមួយ​ Real Madrid ។

 Suarez បំបែក​កំណត់​ត្រា​១០០​ប្រកួត​របស់ Ronaldo នៅ​អេស្ប៉ាញSuarez និង Ronaldo

 

នៅ​ក្នុង​ការ​ប្រកួត​ចាញ់​ Alaves ២-១ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរុយហ្គាយ​បាន​ប្ដូរ​ចូល​ដើម្បី​លេង​ការ​ប្រកួត​ទី​១០០ (​គិត​គ្រប់​កម្មវិធី​)ឲ្យ​ Barcelona ចាប់​តាំង​ផ្ទេរ​ពី​ Liverpool មក​កាន់​ទឹកដី​អេស្ប៉ាញ​ក្នុង​តម្លៃ​ ៧៥លាន​ផោន​ កាល​ពី​ឆ្នាំ​២០១៤។

 

ក្នុង​១០០​ប្រកួត​នេះ​ កីឡាករ​ជំនាញ​ជើង​ស្ដាំ​រក​បាន​៨៨​គ្រាប់​ និង Assist ៤៣​ដង​ឲ្យ​ Barcelona សរុប​ចូល​គ្នា​គឺ​១៣១ បើ​ធៀប​ជាមួយ​ ១០០​ប្រកួត​របស់​ Ronaldo នៅ​ Real Madrid វិញ​គឺ ស៊ុត​បញ្ចូល​ទី ៩៥​ និង​Assist ២៩ សរុប​ចូល​គ្នា​បាន​តែ​១២៤​ប៉ុណ្ណោះ៕

 

Suarez បំបែក​កំណត់​ត្រា​១០០​ប្រកួត​របស់ Ronaldo នៅ​អេស្ប៉ាញ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Skysport