អ្នក​គាំទ្រ​ពិត​របស់​ ​Samsung​ ​មិន​ខ្វល់​ពី​ការ​ហៅ​ចូល​វិញ​នៃ​ ​Note 7

ការ​ស្ទង់​មតិ​តាមអ៊ីនធឺណិតរក​ឃើញ​ថា​អ្នក​គាំទ្រ​ពិត​របស់​ ​Samsung​ ​នៅ​តែ​រង​ចាំ​ ​ហើយ​គាំទ្រ​ការ​វិល​ត្រឡប់​សាជាថ្មី​របស់​ ​Galaxy Note 7​ ​ទោះ​ស្មាតហ្វូន​ម៉ូដែល​នេះ​មាន​ព័ត៌មាន​អវិជ្ជមាន​ជា​ច្រើន​ក៏​ដោយ។

 

អ្នក​គាំទ្រ​ពិត​របស់​ ​Samsung​ ​មិន​ខ្វល់​ពី​ការ​ហៅ​ចូល​វិញ​នៃ​ ​Note 7

 

ការ​រក​ឃើញ​នេះ​ជា​ចម្លើយ​នៃ​មនុស្ស​ប្រមាណ​ ​១១ ៦២១​ ​នាក់​ ​ដែល​សាកសួរ​ដោយ​គេហទំព័រ​ ​Android Police។ ៣៩% នៃ​អ្នក​ទាំង​នោះ​អះអាង​ថា​ការ​ប្រមូល​ ​Note 7​ ​ចូល​រោងចក្រ​មិន​បាន​ធ្វើ​ឲ្យ​ពួកគេអស់ជំនឿ​លើ​ ​Samsung​ ​នោះ​ទេ​ ​ហើយ​ ​៣៦%​ ​លើក​ឡើង​ថា​កាន់​តែ​ជឿជាក់​លើ​ ​Samsung​ ​ព្រោះ​ក្រុមហ៊ុន​ចេញ​មុខ​មក​ទទួល​ស្គាល់​ ​និង​ចាត់​វិធានការ​ភ្លាមៗ​ជុំវិញ​ករណី​បញ្ហា​លើ​ Note 7។ ដោយ​ឡែក​ ​១១%​ ​ក៏​បង្ហាញ​ការ​អន់ចិត្ត​ជាមួយ​នឹង​ការ​ហៅ​ត្រឡប់​ ​Note 7​ ​ផង​ដែរ។

 

ទន្ទឹម​នឹង​នេះ​ ​ GSMArena.com​ ​ក៏​រក​ឃើញ​លទ្ធផល​ស្រដៀង​ ​Android Police​ ​ដែល​ ​៦៣%​ ​នៃ​មនុស្ស​ ​៧, ៤៦៥​នាក់​អះអាង​ថា​នឹង​ជ្រើសរើស​ប្រើ​ ​Galaxy Note 7s​ ​ដែល​ ​Samsung​ ​ផ្ដល់​ជូន​សម្រាប់​ម៉ូដែល​ចេញ​ពី​រោងចក្រ​ជា​លើក​ទី​ពីរ​ ​តែ​ ​៣៨%​ ​អះអាង​ថា​ពួក​គេ​នឹង​ជ្រើស​ប្រើ​ ​iPhone 7 Plus៕

 

អ្នក​គាំទ្រ​ពិត​របស់​ ​Samsung​ ​មិន​ខ្វល់​ពី​ការ​ហៅ​ចូល​វិញ​នៃ​ ​Note 7

 

អ្នក​គាំទ្រ​ពិត​របស់​ ​Samsung​ ​មិន​ខ្វល់​ពី​ការ​ហៅ​ចូល​វិញ​នៃ​ ​Note 7

 

អាន​បន្ត​ ​៖​ ធ្វើ​ម៉េច​ទើប​ដឹង Galaxy Note 7 ដែល​ដូរ​ឲ្យ​ថ្មី សុទ្ធ ឬ​មិន​សុទ្ធ?

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​yunhap