ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី១៣ ដល់១៨ ខែកញ្ញា ភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន ទូទាំងប្រទេសកម្ពុជា, ជំនន់ទឹកភ្លៀងអាចកើតមានភ្លាមៗ សូមប្រយ័ត្ន

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ២០១៦ បានចេញសេចក្តីជូនដំណឹង អំពីអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣-១៨ ខែកញ្ញា ឆ្នាំ២០១៦ ភ្លៀងនឹងបន្តធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន​​ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ពិសេសនៅតាមតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា។

ក្រសួងធនធានទឹកបញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀងអាចនឹងកើតមានភ្លាមៗ នៅតាមតំបន់ខ្ពង់រាប និងផ្ទៃសមុទ្រ និងមានសភាពអាប់អួខ្លាំង ជាមួយនឹងរលកខ្ពស់ៗ ពិសេសចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០១៦៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ក្រសួងធនធានទឹកបានព្យាករណ៍អាសធាតុ នៅចាប់ពីថ្ងៃទីនេះ ដល់ថ្ងៃទី០៦ ខែកញ្ញាកន្លងទៅថា៖

* តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។

* តំបន់វាលទំនាប៖ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ តែផ្នែកមួយចំនួន នៃបណ្តាលខេត្តជុំវិញបឹងទន្លេសាប អាចមានភ្លៀងធ្លាក់ច្រើន។

* តំបន់ខ្ពង់រាប៖ អាចនឹងមានភ្លៀងពីបង្គួរទៅច្រើន ពិសេសខេត្តកំពង់ចាម ក្រចេះ ត្បូងឃ្មុំ និងមណ្ឌលគិរី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត