នារីបិសាចជញ្ជក់ឈាមម្នាក់ កំពុងធ្វើឱ្យមហាជនភ្ញាក់ផ្អើល

6 Videos


នារីជនជាតិម៉ិចស៊ីកូម្នាក់បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និង ហួសចិត្តជាមួយមុខមាត់គួរឲ្យខ្លាចរបស់នាងដែលបានមកពីការវះកាត់កែសម្ផស្សពីមនុស្សស្រីស្អាតម្នាក់ ឲ្យប្រែក្លាយទៅជាបិសាចគួរឲ្យខ្លាច ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នារីម្នាក់នោះមានឈ្មោះ María José Cristerna មានកំណើតនៅទីក្រុង Guadalajara រដ្ឋ Jalisco ប្រទេសម៉ិចស៊ីកូ ។

នារីបិសាចជញ្ជក់ឈាមម្នាក់ កំពុងធ្វើឱ្យមហាជនភ្ញាក់ផ្អើល

María José Cristerna ត្រូវបានអ្នកដែលស្គាល់នាងដាក់ឈ្មោះឲ្យថា «នារីបិសាចជញ្ជក់ឈាម» ដោយសារតែនាងមានរូបសាក់ និង សភាពមុខមាត់គួរឲ្យខ្លាច ។ តាមប្រភពដដែលបានឲ្យដឹងទៀតថា នារីរូបនេះធ្លាប់មានការងារជាមេធាវី និងសព្វថ្ងៃនេះនាងគឺជាអ្នកម្ដាយមានកូន ៤ នាក់  ហើយហេតុផលដែលនាំឲ្យនាងចង់បានមុខមាត់ដូចនេះ គឺមិនបានបញ្ជាក់ឲ្យច្បាស់ឡើយ ដោយគ្រាន់តែដឹងថា ទាំងនេះគឺជាចំណូលចិត្តរបស់នាង ។

នារីបិសាចជញ្ជក់ឈាមម្នាក់ កំពុងធ្វើឱ្យមហាជនភ្ញាក់ផ្អើល

គួរបញ្ជាក់ដែរថា សម្រាប់មុខមាត់គួរឲ្យខ្លាចរបស់ María José Cristerna មានមតិមួយចំនួនបានលើកឡើងថា «ថ្វីបើវាអាចធ្វើឲ្យមនុស្សរត់ដោយសារភាពភ័យខ្លាចយ៉ាងណាក្ដី ប៉ុន្តែវាមិនមែនអាក្រក់មើលនោះឡើយ» ៕

(ប្រភព ៖ iqweb) កុសល

នារីបិសាចជញ្ជក់ឈាមម្នាក់ កំពុងធ្វើឱ្យមហាជនភ្ញាក់ផ្អើលនារីបិសាចជញ្ជក់ឈាមម្នាក់ កំពុងធ្វើឱ្យមហាជនភ្ញាក់ផ្អើលនារីបិសាចជញ្ជក់ឈាមម្នាក់ កំពុងធ្វើឱ្យមហាជនភ្ញាក់ផ្អើលនារីបិសាចជញ្ជក់ឈាមម្នាក់ កំពុងធ្វើឱ្យមហាជនភ្ញាក់ផ្អើល