ពៅ លីដា លេចធ្លោជាមួយរ៉ូបពណ៌ទឹកប្រាក់ ក្នុងពិធីសម្ពោធរឿង «ចន្ទ្រា»

6 Videos


តារាសម្តែងមនោសញ្ចេតនាសម្បុរស្រអែមកញ្ញា ពៅ លីដា បានបង្ហាញសម្រស់ ដ៏គួរឱ្យទាក់ទាញបំផុតនៅក្នុងពិធីសម្ពោធរឿង «ចន្ទ្រា» ដែលបានប្រព្រឹត្តទៅកាលពីពេល ថ្មីៗមកនេះ ។

ពៅ លីដា លេចធ្លោជាមួយរ៉ូបពណ៌ទឹកប្រាក់ ក្នុងពិធីសម្ពោធរឿង «ចន្ទ្រា»

គ្រងដោយឈុតរ៉ូបវែងហើយប្លែកឆែកខាងមុខពណ៌ប្រាក់ភ្លឺចញ្ចែងចញ្ចាច យ៉ាងស្រស់ស្អាតត្រូវជាមួយនឹងស្បែកជើង ហើយនិងកាបូបដៃឈុតពណ៌ដូចគ្នាទៀតនោះ បានធ្វើឱ្យសម្រស់របស់តារាសម្តែងថ្ពាល់ខួចរូបនេះកាន់តែស្រស់ស្អាត និង លេចធ្លោនៅ ក្នុងពិធីនោះ ហើយអ្វីដែលគេចាប់អារម្មណ៍ទៀតនោះ គឺនាងតែងតែបណ្តើរប្អូនប្រុសរបស់ នាងទៅចូលរួមក្នុងពិធីនានាជាមួយផងដែរ ។

ពៅ លីដា លេចធ្លោជាមួយរ៉ូបពណ៌ទឹកប្រាក់ ក្នុងពិធីសម្ពោធរឿង «ចន្ទ្រា»

កញ្ញា ពៅ លីដា ជាតារាភាពយន្តល្បីមួយរូបដែលទទួលបាននូវការគាំទ្រច្រើនពី ទស្សនិកជនទៅនឹងសមត្ថភាពនៃការសម្តែងរបស់នាង ។ បច្ចុប្បន្ន ពៅ លីដា កំពុងតែ សម្តែងនៅក្នុងរឿង «ស្នេហ៍បញ្ច្រាសទិស» និងរឿង «ចាប៉ីនាគត្រាច់ចរ » ដែលជាប្រភេទ រឿងបុរាណ ។

ពៅ លីដា លេចធ្លោជាមួយរ៉ូបពណ៌ទឹកប្រាក់ ក្នុងពិធីសម្ពោធរឿង «ចន្ទ្រា»

ក្រៅពីអាជីពសិល្បៈបច្ចុប្បន្នកញ្ញា ពៅ លីដា ក៏មានជំនួញផ្ទាល់ខ្លូនផងដែរ ជាពិសេសនាងបានក្លាយជាអ្នកលក់ផ្អកត្រីធម្មជាតិ និងជាម្ចាស់ហាងសាឡន ។ បច្ចុប្បន្ន គេសង្កេតឃើញថា ពៅ លីដា ហាក់មានជីវភាពធូរធាជាងមុនច្រើនណាស់ ហើយដែលថ្មីៗ នេះនាងថែមទាំងបានដូររថយន្តទំនើបជិះថែមទៀតផង ៕ យ៉ានុ

ពៅ លីដា លេចធ្លោជាមួយរ៉ូបពណ៌ទឹកប្រាក់ ក្នុងពិធីសម្ពោធរឿង «ចន្ទ្រា»ពៅ លីដា លេចធ្លោជាមួយរ៉ូបពណ៌ទឹកប្រាក់ ក្នុងពិធីសម្ពោធរឿង «ចន្ទ្រា»ពៅ លីដា លេចធ្លោជាមួយរ៉ូបពណ៌ទឹកប្រាក់ ក្នុងពិធីសម្ពោធរឿង «ចន្ទ្រា»ពៅ លីដា លេចធ្លោជាមួយរ៉ូបពណ៌ទឹកប្រាក់ ក្នុងពិធីសម្ពោធរឿង «ចន្ទ្រា»