អីយ៉ា! គយគន់ សម្រស់នាង Noey Chotika តាំងពីក្មេង មកដល់ថ្ងៃរៀបការ ស្អាតមិនធម្មតាហ្មង!

ថៃ៖ នាង Noey Chotika គឺជាគ្រាប់ពេជ្រដ៏មានតម្លៃមួយគ្រាប់ នៅក្នុងសង្គមសិល្បៈកម្រាន្តរបស់ថៃ ហើយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ តារាស្រីល្បីឈ្មោះរូបនេះ ទើបតែបានប្រារព្ធពិធីមង្គលការដ៏អស្ចារ្យ ឡើងផ្អើលមិត្តភក្តិរួមអាជីពសិល្បៈជាមួយគ្នា មកចូលរួមយ៉ាងច្រើនកុះករ។

គួរបញ្ជាក់ថារំលងតែពិធីភ្ជាប់ពាក្យប៉ុន្មានថ្ងៃ នាង Noey Chotika ក៏ប្រញាប់រៀបការ ជាមួយកម្លោះហៃសូរភ្លាម គឺលោក Arm Maneechay ជាសង្សារសំណព្វចិត្ត ដែលបានស្រឡាញ់គ្នាមកអស់រយៈពេលល៦ឆ្នាំហើយនោះ។

ដោយនៅក្នុងពិធីភ្ជាប់ពាក្យរបស់តារាស្រីរូបនេះ បានរៀបចំឡើងទៅតាមប្រពៃណី ទាំងអស់ និងមានការបំពាក់ចិញ្ចៀនពេជ្ររហូតដល់ទៅ ៥ការ៉ាត់ ឯណោះ។ ចំណែកឯនៅក្នុងពិធីអាពាហ៍ពិពាហ៍វិញ​ គេប្រទះឃើញមានភ្ញៀវកិត្តិយស បានអញ្ញើញមកចូលរួមយ៉ាងច្រើន រួមមានតារាសម្តែងប្រុសស្រី អ្នកដឹកនាំរឿងនានាមកពីផលិតកម្មល្បីៗផងដែរ។

ទាំងនេះគឺរឿងដែលនាង Noey Chotika ពិតជាសប្បាយរីករាយចិត្តខ្លាំងណាស់ រកអ្វីមកប្រៀបផ្ទឹមពុំបាន នៅពេលនាងបានរៀបការ​ ជាមួយមនុស្សដែលខ្លួនស្រលាញ់ និងបានរង់ចាំវាអស់រយៈពេលជាយូរ។ ក្រោយបញ្ចប់ពិធីរៀបការនាង និងស្វាមី ក៏បានធ្វើដំណើរទៅក្រេបទឹកឃ្មុំ នៅប្រទេសអាល្លីម៉ង់ហើយ​ នឹងមានគម្រោងយកកូន ក្នុងខែនេះតែម្តងផងដែរ។

មុននឹងក្លាយជាកូនក្រមុំដ៏ស្រស់ស្អាត កក្រើកទូទាំងពិភពសិល្បៈថៃដូចថ្ងៃនេះ នាងពិតជាបានឆ្លងកាត់ នូវរឿងរ៉ាងជាច្រើនរាប់មិនអស់ មិនថាភាពសប្បាយរីករាយ រឿងទុក្ខសោក រឿងភ្ញាក់ផ្អើល រំភើប កម្សត់ស្រក់ទឹកភ្នែកជាច្រើនលើកច្រើនសារ។ រីឯរូបសម្រស់វិញទៀតសោត គឺរឹតតែស្រស់ស្អាតឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំរហូត មកដល់បច្ចុប្បន្ននេះ។  បូកផ្សំជាមួយនឹងការវះកាត់ធ្វើច្រមុះបន្ថែមទៀតផងនោះ បានធ្វើឱ្យតួចិត្តអាក្រក់កាចឆ្នាស់ឆ្នើម នៅក្នុងការសម្តែងម្នាក់នេះ កាន់តែមានភាពស៊ិចស៊ី និងទាក់ទាញទ្វេរដង។

និយាយរួមគឺល្អទាំងព្រមតែម្តង ទាំងរូបសម្បត្តិ ទ្រព្យសម្បត្តិក្តីគ្មានទាស់ សាកសម ជានារីដ៏មានសំណាងម្នាក់ នៅក្នុងសង្គមសិល្បៈ។ ដូច្នេះហើយទើបធ្វើឱ្យអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ និងកោតស្ញប់ស្ញែងនាងគ្រប់ៗគ្នា។ ចង់ដឹងថាសម្រស់នាងNoey Chotika កាលពីនៅក្មេង និងបច្ចុប្បន្នមានភាពប្រែប្រួល យ៉ាងណាខ្លះ ទៅតាមដានជាមួយ​ Khmerload ទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload