តារាស្រី Lydia កូនមួយទៅហើយ តែកុំុមើលមុខ និងរាងនាង!

ថៃ៖ ក្រោយពេលសម្រាលកូនរួច តារាសម្តែងស្រី Lydia ត្រូវបានគេសង្កេតឃើញថា នៅតែមានរាងស្អាតដដែល មិនប្រែប្រួលសូម្បីបន្តិច។

កាលពីថ្មីៗនេះ រូបនាងបានទៅដើរកម្សាន្តនៅឯឆ្នេរសមុទ្រយ៉ាងរីករាយ ជាមួយនឹងស្វាមី និងកូនប្រុសបណ្តូលចិត្តរបស់នាង។ ហើយមិនតែប៉ុណ្ណោះ រូបនាងក៏បានបង្ហាញនូវឈុតបីគីនីមួយឈុត ស៊ិចស៊ីមិនធម្មតានោះទេ។

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គម ពិតជាសរសើរនាង Lydia ប៉ិនប្រសប់ ក្នុងការថែរក្សាសម្រស់បានយ៉ាងល្អ ដែលគ្មានឃើញដុះក្បាលពោះ និងធាត់ត្រង់ណាឡើយ គឺនៅតែស្លីមដដែល។ 

គួរបញ្ជាក់ផងដែរថា Lydia ជាតារាម្នាក់ ស្រលាញ់រូបរាងយ៉ាងខ្លាំង ដែលភាគច្រើន នាងតែងតែចំណាយពេលហាត់ប្រាណ មិនថាតាំងពីពេលនាងនៅលីវនោះទេ សូម្បីតែនាងសរសៃខ្ចីកូនដំបូង ក៏នាងនៅតែហាត់ប្រាណជាប់ជានិច្ចផងដែរ។ ដូច្នេះហើយ ទើបធ្វើឲ្យរាងរបស់នាងស្រឡូន មិនឲ្យចាញ់នារីក្រមុំៗ៕

តោះមើលអ្នកម្តាយស៊ិចស៊ីនាង Lydia ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាតារាសម្តែងស្រី Lydia បានបីកូនហាត់ប្រាណ ដែលរូបនាងទើបតែសម្រាលកូនសោះ។

អ្នកគាំទ្រជាច្រើនប្រាកដ ជាបានដឹងហើយថា តាមពិតទៅតារាសម្តែងស្រី និងជាអ្នកម្តាយថ្មីថ្មោង នាង Lydia ជានារីម្នាក់ដែលស្រលាញ់សុខភាព និងចូលចិត្តហាត់ប្រាណខ្លាំងមែនទែន ឬក៏អាចនិយាយបានថា ញៀននឹងការហាត់ប្រាណតែម្តង។

ជាការពិតណាស់ បើទោះបីជានាងកំពុងពរពោះ ឬក៏សម្រាលកូនរួចរាល់ហើយក៏ដោយ អ្នកគាំទ្រជាច្រើនតែងសង្កេតឃើញនាង Lydia មិនដែលចោលការហាត់ប្រាណម្តងណាឡើយ។

លើសពីនេះ នាងតែងហាត់ប្រាណតាមរបៀបផ្សេងៗគ្នា បត់បែនទៅតាមស្ថានភាពវិវឌ្ឍន៍នៃរាងកាយរបស់នាង ដូចជាកាលពីកំឡុងពេល ដែលនាងកំពុងពរពោះជាដើម ដែលនេះជាហេតុធ្វើឲ្យនាង និងកូនក្នុងផ្ទៃ មានសុខភាពល្អរឹងមាំ ក្រោយពេលសម្រាលរួច។

តារាសម្តែងស្រី Lydia បានបង្ហោះរូបថតមួយចំនួន ព្រមទាំងវីដេអូខ្លីមួយនៅលើគណនី IG ផ្ទាល់ខ្លួននាង ដោយបង្ហាញពីការហាត់ប្រាណ យ៉ាងរីករាយ រវាងអ្នកម៉ាក់ Lydia និងកូនប្រុស Dylan។

ក្នុងនោះផងដែរ យើងអាចឃើញថា ដៃរបស់នាងកំពុងបីកូនតូច ព្រមទាំងហាត់ប្រាណដោយដើរទៅមុខម្តងមួយជំហ៊ានៗ យ៉ាងប្រុងប្រយ័ត្ន ដោយសកម្មភាពទាំងនេះហើយ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួន កោតសរសើរពីគ្រួសារដ៏សែនកក់ក្តៅរបស់នាងមិនដាច់ពីមាត់ ប៉ុន្តែមិនថាយ៉ាងណា ពួកគេក៏មានការព្រួយបារម្ភផងដែរ ពីព្រោះថានាងទើបតែសម្រាលកូន មិនទាន់បានគ្រប់១ខែត្រឹមត្រូវផង រីឯស្នាមរបួសក៏មិនទាន់ជាត្រឹមត្រូវទៀត ក៏ស្រាប់តែហាត់ប្រាណទៅហើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload