កូរ៉េខាងជើងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែមួយទៀត

កូរ៉េខាងជើងបានត្រៀមក្នុងការសាកល្បងអាវុធនុយក្លេអ៊ែទី៦របស់ខ្លួននៅពេលឆាប់ៗនេះទៀត បន្ទាប់ពីការបាញ់សាកល្បងកាលពីថ្ងៃសុក្រសប្តាហ៍មុនប្រកាសថាទទួលបានជោគជ័យ។

កាលពីថ្ងៃសុក្រសប្តាហ៍មុនកូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លអ៊ែទី៥របស់ខ្លួនដែលមានកម្លាំងខ្លាំង ហើយបញ្ជាក់ថាទទួលបានជោគជ័យ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុងហាប់បានចុះផ្សាយថា កូរ៉េខាងជើងកំពុងតែបង្ហាញសញ្ញានៃការបាញ់សាកល្បងអាវុធនុយក្លេអ៊ែជាថ្មីទៀត ដែលជាការបាញ់សាកល្បងក្នុងរូងក្រោមដី។ ជុំវិញករណីនេះមន្ត្រីជំនាញរបស់ទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់។

ទោះយ៉ាងណា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបញ្ជាក់ថាមិនទាន់ទទួលបានសញ្ញាគំរាមកំហែងអ្វីថ្មីនៅឡើយទេ៕
កូរ៉េខាងជើងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែមួយទៀត

កូរ៉េខាងជើងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែមួយទៀត
ប្រភព៖ VOD

, channelnewsasia

  • កូរ៉េខាងជើងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែមួយទៀត已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:ជីវិតនិងសង្គម
Tags: