ចិន រុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅសមុទ្រចិនភាគខាងត្បូង

នៅថ្ងៃទី១២ ខែកញ្ញា ចិន និងរុស្ស៊ីបានចាប់ផ្តើមធ្វើសមយុទ្ធជាផ្លូវការនៅសមុទ្រចិនភាគខាងត្បូង អូសបន្លាយរយៈពេល៨ថ្ងៃ ។

ចិន រុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅសមុទ្រចិនភាគខាងត្បូង

សមយុទ្ធខាងលើមានឈ្មោះថា  Joint Sea 2016 ដោយមានការចូលរួមពីកងពលប្រចាំអាស៊ីប៉ាស៊ីហ្វិករបស់រុស្ស៊ី ដែលមាននាវាចម្បាំង និងយន្តហោះចម្បាំងជាច្រើនគ្រឿង ។ នៅក្នុងកម្មវិធី នៃការធ្វើសមយុទ្ធនោះមាន កិច្ចសហប្រតិបត្តិការការពារ នៅលើដែនសមុទ្រ  វាយលុក និងកម្ទេចនាវាមុជទឹករបស់សត្រូវ ។ ក្រៅពីនេះ សមយុទ្ធ ក៏បានសហការគ្នាវាយលុកដណ្តើមគ្រប់គ្រងកោះនិ ងលើដីគោកទៀតផង ។

សារព័ត៌មានចិនបានចាត់ទុកថា នេះជាការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបមផុត មិនមិនធ្លាប់មានរបស់កម្លាំងទាហានប្រទេសទាំងពីរ ។ ទាហានប្រទេសទាំងពីរនឹងបាញ់មីស៊ីល ការពារកោះ វាយលុកលើដីគោក ។ សមយុទ្ធJoint Sea 2016 កើតឡើងចំពេលដែលវិវាទសមុទ្រចិនភាគខាងត្បូង កាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសក្រោយពេលដែលតុលាការអាជ្ញាកណ្តាលទីក្រុងឡាអេបានសម្រេចឲ្យចិនចាញ់ក្តី ។

សមយុទ្ធរួមរបស់ប្រទេសទាំងពីរ ចាប់ផ្តើមដំបូងនៅឆ្នាំ២០១២  ហើយនៅក្នុងឆ្នាំ២០១៤ សមយុត្ធបានធ្វើឡើងនៅសមុទ្រចិនភាគខាងកើត ដែលជាតំបន់មានវិវាទជាមួយជប៉ុន ។ ពេលនេះ ធ្វើឡើងនៅតំបន់ដែលមានវិវាទជាមួយប្រទេសក្នុងតំបន់អាស៊ានវិញម្តង ។

គម្រោងធ្វើសមយុទ្ធរួមគ្នានេះ ត្រូវបានប្រកាសឲ្យដឹងតាំងពីខែកក្កដាកន្លងទៅ ដោយនៅពេលនោះ រដ្ឋាភិបាលក្រុងប៉េកាំងបានអះអាងថា សមយុទ្ធនេះរៀបចំធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនងយោធា រវាងចិន នឹងរុស្ស៊ី ហើយមិនមានគោលដៅប្រឆាំងនឹងប្រទេសណាមួយនោះទេ ។

 ចិន រុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅសមុទ្រចិនភាគខាងត្បូង

ក៏ប៉ុន្តែ បើទោះបីជាយ៉ាងណា សមយុទ្ធដែលធ្វើឡើងនៅក្នុងសមុទ្រចិនខាងត្បូង ក្នុងបរិបទនៃជម្លោះដ៏តានតឹងបែបនេះ ចង់ឬមិនចង់ ប្រាកដជានឹងធ្វើឲ្យគេសំឡឹងឃើញថា គឺជាការបង្ហាញសាច់ដុំដាក់ប្រទេស ដែលជាប់ជម្លោះ ហើយម្យ៉ាងទៀតការណ៍ដែលចិនចាប់ដៃជាមួយរុស្ស៊ីនៅក្នុងការធ្វើសមយុទ្ធនេះ ទំនងជាដើម្បីឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលកំពុងតែព្យាយាមចងសម្ព័ន្ធភាពជាមួយប្រទេសក្នុងតំបន់ដើម្បីមកប្រជែងជាមួយចិន។

ជាទូទៅ គេសង្កេតឃើញថា ចិន និងរុស្ស៊ីដែលសុទ្ធសឹងជាប្រទេសសមាជិកអចិន្រ្តៃយ៍មានសិទ្ធិវ៉េតូក្នុងក្រុមប្រឹក្សាសន្តិសុខអ.ស.ប តែងតែប្រកាន់ជំហរស្រដៀងគ្នានៅក្នុងសំណុំរឿងអន្តរជាតិធំៗ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរនេះហាក់ដូចជាមានភាពកាន់តែស្និទ្ធស្នាលខ្លាំងឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសគឺនៅក្រោយពីចិនមានការប្រឈមមុខខ្លាំងជាមួយអាមេរិកនៅក្នុងបញ្ហាសមុទ្រចិនខាងត្បូងចំណែកឯរុស្ស៊ីក៏មានភាពចម្រូងចម្រាសខ្លាំងជាមួយអាមេរិកនៅក្នុងវិបត្តិអ៊ុយក្រែន និងស៊ីរី ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • ចិន រុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅសមុទ្រចិនភាគខាងត្បូង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:ជីវិតនិងសង្គម
Tags: