Totti សង្គ្រោះ Roma ខណៈអ្នកចាំទី Hart ធ្វើឲ្យមានកំហុសនៅថ្ងៃបង្ហាញខ្លួនជាលើកដំបូង

ខ្សែប្រយុទ្ធ Francesco Totti បានចូលលេងក្នុងនាមជាកីឡាករបម្រុងដើម្បីរកគ្រាប់បាល់ឈ្នះពីការស៊ុតបាល់ប៉េណាល់ទី ខណៈដែលក្រុម Roma បានបន្តការដេញតាមពីក្រោយក្រុម Juventus ២ពិន្ទុនៅលើកំពូលតារាង ក្រោយពីបានទទួលជ័យជម្នះ ៣-២ លើក្រុម Sampdoria កាលពីថ្ងៃអាទិត្យ។

ft-img-template

ខ្សែប្រយុទ្ធជើងចាស់វ័យ៣៩ឆ្នាំរូបនេះ ដែលកំពុងលេងក្នុងរដូវកាលទី២៤ និងជារដូវកាលចុងក្រោយរបស់គេក្នុងក្លិបនេះ បានប្រាប់ទូរទស្សន៍ Sky Sport ភ្លាមៗ ក្រោយពីត្រូវបានអបអរដោយមិត្តរួមក្រុមរបស់ខ្លួន ថា៖ «នេះគឺជាលើកទីមួយហើយដែលខ្ញុំមានអារម្មណ៍ភ័យខ្លាចក្នុងការស៊ុតបាល់ប៉េណាល់ទី។ អ្នកមិនអាចស៊ុតបាល់ខុសទីបានឡើយ»។

fn-2016-09-12-07-47-41-1

នៅមុនពេលបន្តិច អ្នកចាំទីអន្តរជាតិអង់គ្លេស Joe Hart បានបណ្តោយឲ្យមានគ្រាប់បាល់ចូលទីចំនួន២គ្រាប់ ក្នុងការបង្ហាញខ្លួនជាលើកទី១របស់គេសម្រាប់ក្រុម Torino ខណៈដែលក្រុម Atalanta បានទទួលជ័យជម្នះ ២-១ ក្នុងទីក្រុង Bergamo។ Hart ដែលត្រូវបានចាត់ទុកដោយលោក Pep Guardiola គ្រូបង្វឹករបស់ Man City ថា ជាចំនួនលើសក្នុងក្រុមនោះ បានបំពេញការផ្ទេរទៅកាន់ក្លិប Torino ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល កាលពី២សប្តាហ៍មុន៕

ប្រភពព័ត៌មាន៖ Channel News Asia

The post Totti សង្គ្រោះ Roma ខណៈអ្នកចាំទី Hart ធ្វើឲ្យមានកំហុសនៅថ្ងៃបង្ហាញខ្លួនជាលើកដំបូង appeared first on CamboSport.