​ទោះ​ដឹង​​​ដាក់​ទូរសព្ទ​ក្នុង​ហោប៉ៅ​​ធ្វើ​ឲ្យ​ងាប់​មេ​ជីវិត​ បុរសៗ​នៅ​តែ​​មិន​អើពើ​

ទោះ​បី​ដឹង​ថា​ទូរសព្ទ​ ឬ សារធាតុ​វិទ្យុសកម្ម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មេ​ជីវិត​ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​ ជា​ពិសេសៗ​បុរស​ នៅ​តែ​ដាក់​ទូរសព្ទ​នៅ​ក្នុង​ហោប៉ៅ​ខោ​របស់​ពួក​គេ។

 

​ទោះ​ដឹង​​​ដាក់​ទូរសព្ទ​ក្នុង​ហោប៉ៅ​​ធ្វើ​ឲ្យ​ងាប់​មេ​ជីវិត​ បុរសៗ​នៅ​តែ​​មិន​អើពើ​

 

បើ​តាម​ការ​សិក្សា​ថ្មី​មួយ​ ធ្វើ​ឡើង​ដោយ​ក្រុម​​មួយ​នៃ​​មហាវិទ្យាល័យ​ University of Newcastle ប្រទេស​អូស្ត្រាលីបាន​​បង្ហាញ​ពី​ភស្តុតាង​ដែល​បុរសៗ​ គួរ​ស្វែង​រក​ទីតាំង​ផ្សេង​សម្រាប់​រក្សា​ទុក​ទូរសព្ទ។ ឯកសារ​ចំនួន​ ២១ ច្បាប់​ដែល​ស្រាវជ្រាវ​​អំពី​សារធាតុ​វិទ្យុសកម្ម បង្ហាញ​ថា​ទូរសព្ទ​ដែល​រក្សា​ទុក​ក្បែរ​ប្រដាប់​ភេទ​បុរស​​ក្នុង​រយៈ​ពេល​យូរ អាច​បណ្ដាល​ឲ្យ​ចំនួន​មេ​ជីវិត​ថយ​ចុះ។ ក្នុង​ចំណោម​ឯកសារ​ទាំង​នោះ​ទៀត​សោត​ ភាគ​ច្រើន​សន្និដ្ឋាន​ថា​មេ​ជីវិត​​ដែល​សេស​សល់​ អាច​ខូច​គុណភាព។

 

ប្រធាន​បទ​ពី​ បាតុភូត​ជីវសាស្ត្រ​នេះ​​​កំពុង​ស្ថិត​ក្រោម​ការ​ជជែក​វែក​ញែក​ខ្លាំង​ដោយ​សារ​អ្នក​វិទ្យាសាស្ត្រ​នៅ​មិន​ទាន់​មាន​វិធី​បក​ស្រាយ ​ថា​តើ​​សារធាតុ​វិទ្យុសកម្ម​​បង្ក​ផល​ប៉ះពាល់​ដល់​​រាង​កាយ​មនុស្ស​​យ៉ាង​ណា​ទេ។ ចំណុច​នេះ​ហើយ​ដែល​​ក្រុម​អង្កេត​ការណ៍​ពី​សុខភាព​សាធារណៈ​នៅ​មិន​អាច​ប្រកាស​ក្ដែងៗ​ថា​ ទូរសព្ទ​ ធ្វើ​ឲ្យ​ប៉ះពាល់​មេ​ជីវិត។

 

យ៉ាង​ណា​ក្ដី​បើ​តាម​ការ​សិក្សាខាង​លើ​ដដែលបាន​បង្ហាញ​ថា រលក​សញ្ញា​ទូរសព្ទ​​បណ្ដាល​ឲ្យ​​មេ​ជីវិត​របស់​បុរស​ថយ​ចុះ​ចំនួន​ ៨% ចំណែក​លទ្ធភាព​បង្កាត់​ពូជ​របស់​មេ​ជីវិត​ថយ​ចុះ​ប្រមាណ​ ៩%។

 

​ទោះ​ដឹង​​​ដាក់​ទូរសព្ទ​ក្នុង​ហោប៉ៅ​​ធ្វើ​ឲ្យ​ងាប់​មេ​ជីវិត​ បុរសៗ​នៅ​តែ​​មិន​អើពើ​

 

វេជ្ជបណ្ឌិត​ Joel Moskowitz ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​លើ​ការ​សិក្សា​នេះ​បាន​ណែនាំ​ថា លទ្ធផល​នៃ​ការ​សិក្សា​​នេះ​ជា​ភស្តុតាង​ជាក់​លាក់​មួយ ដែល​ប្រាប់​ទៅ​ដល់​បុរស​ទាំង​អស់​មិន​គួរ​ទុក​ទូរសព្ទ​កៀក​នឹង​ប្រដាប់​ភេទ​ខ្លួន​ឡើយ៕​​​​​​​​​​​​​​​

 

ចុច​អាន៖ អ្នក​វិទ្យាសាស្ត្រ​ពន្យល់​មូលហេតុ​ ​ស្មាតហ្វូន​ផ្ទុះ​ថ្ម

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​​