“See You Again” ក្លាយ​ជា​វីដេអូ​ចម្រៀង​ទី​២ ដែល​កើន​ការ​​ទស្សនា​ដល់​២​​ពាន់​​លាន​ដង

វីដេអូ​ចម្រៀង “See You Again” ​​ចម្រៀង​រួម​គ្នា​ដោយ​តារា​រ៉េប Wiz Khalifa និង​តារា​ចម្រៀងCharlie Puth  បាន​កើន​ការ​ទស្សនា​ដល់​២​ប៊ី​លាន​ដង លើ​បណ្ដាញ Youtube។

 

“See You Again” ក្លាយ​ជា​វីដេអូ​ចម្រៀង​ទី​២ ដែល​កើន​ការ​​ទស្សនា​ដល់​២​​ពាន់​​លាន​ដង

 

ការ​កើន​ចំនួន​​ការ​ទស្សនា​ដ៏​ច្រើន​លើសលប់​នេះ​បាន​ធ្វើ​ឲ្យ​បទ “See You Again” ​ក្លាយ​ជា​វីដេអូ​ចម្រៀង​ទី​២ ដែល​មាន​​ការ​​ទស្សនា​២​ប៊ី​លាន​ដង​កាល​ពី​ថ្ងៃ​អាទិត្យ​និង​កំពុង​បន្ត​ចំនួន​​ការ​ទស្សនា ដោយ​នៅ​ពី​ក្រោម​វីដេអូ​បទ “GangnamStyle”  របស់​តារា​ចម្រៀង​កូរ៉េ  Psy ល្បីល្បាញ​ខ្លាំង​ បន្ទាប់​ពី​ចេញ​កាល​ពី​ថ្ងៃ​ទី ១ ខែ មិថុនា ឆ្នាំ ២០១៤។

 

“See You Again” បាន​ចេញ​​ផ្លូវការ​កាល​ពី​ខែ មីនា ឆ្នាំ ២០១៥ និង​បង្ហោះ​លើ Youtube នៅ​ថ្ងៃ​ទី ៦ ខែ មេសា​ ឆ្នាំ ២០១៦ ដែល​និពន្ធ​ឡើង​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​ការ​ស្លាប់​របស់​តួ​ឯក​ក្នុង​រឿង “Fast & Furious” លោក Paul Walker ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍៕

 

 

ចុចអាន៖MV ពេញ​និយម​ថ្មី​ៗ​ប្រចាំ​សប្ដាហ៍

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ

ប្រភព៖​​​​​​​​​hollywoodreporter