ថន តារា និងស្វាមី​ ចង់​បាន​កូនតាម​ប្រាថ្នា​ក្នុងពេល​ឆាប់ៗ​

បន្ទាប់​ពី​រៀប​ការ​ទៅ​រស់​នៅ​ជាមួយ​ស្វាមី​ជាជន​ជាតិ​ថៃរួច​មក​រហូតមក​ដល់​​ពេល​នេះ អ្នកនាង ថន តារា មិន​ទាន់​មាន​ដំណឹង​ណាមួយលេចឭថា​នាង​មាន​ផ្ទៃ​ពោះ​នៅ​ឡើយ​ទេ ខណៈ​ពេល​ដែល​រូប​នាង​និង​ស្វាមី​អន្ទះ​សារ​ចង់​បាន​កូន​ឆាប់​ៗ។

 

ថន តារា និងស្វាមី​ ចង់​បាន​កូនតាម​ប្រាថ្នា​ក្នុងពេល​ឆាប់ៗ​

 

​អ្នកនាង​ ថន តារា បាន​ផ្ងើសារ​ជាម្លេង​តាម​រយៈ​ហ្វេស​ប៊ុក​របស់​នាងប្រាប់​ Sabay ឲ្យ​ដឹង​​ថា រូប​នាង​និង​ស្វាមី​ពិត​ជាចង់​បាន​កូន​ខ្លាំង​ណាស់​នៅក្នុង​ពេល​នេះ បើបាន​កាន់​តែ​ឆាប់​កាន់​តែល្អ​។ ចំពោះ​ការ​រំពឹង​ចង់​បាន​កូនក្នុង​ពេល​​ឆាប់ៗ​នេះ​ដែរ​អ្នកនាង ថន តារា និង​ស្វាមី​ ចង់​បាន​កូនស្រី ព្រោះ​នាង​ និង​ស្វាមី​មានកូន​ប្រុស​ម្នាក់​ហើយ។

 

តារាសម្តែង​ស្រី​ដែល​មាន​សំណាង​បាន​ស្វាមីជា​ជន​ជាតិ​ថៃ​បាន​បន្តទៀត​ថា​ “បង​ និង​ប្តី​បង​ពិ​តជា​ចង់​បាន​កូន​ខ្លាំង​ណាស់​អូន នៅ​ពេល​នេះ​​បងចង់​បាន​កូន​នៅក្នុង​ឆ្នាំ​នេះ​ តែ​បើ​មិន​បាន​នៅក្នុង​ឆ្នាំ​នេះទេ​សូម​ឲ្យ​មាន​នៅ​ឆ្នាំ​ក្រោយ​ទៀត​ តែ​បើបាន​កូន​ភ្លោះ​សម្រាប់​បង ​និង​ប្តី​បង​រឹត​តែ​ល្អ​ ព្រោះ​កូន​ភ្លោះ​មើល​ទៅ​គួរឲ្យ​ស្រឡាញ់​អូន​​ព្រោះ​មាន​មុខមាត់​ដូចគ្នា ធំពេញ​វ័យឡើង​ដំណាល​គ្នា​”។

 

ថន តារា និងស្វាមី​ ចង់​បាន​កូនតាម​ប្រាថ្នា​ក្នុងពេល​ឆាប់ៗ​

 

នៅដើមខែ​តុលា​ ខាងមុខ​នេះ ​អ្នកនាង ថន តារា និង​ស្វាមី​មាន​បំណង​ចង់​ទៅ​លំហែកាយ​នៅ​ហុង​កុង​ ព្រោះ​តាំង​ពី​រៀបការ​ហើយ​នាង និង​ស្វាមី​មិន​ទាន់​បាន​ចេញ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ណា​នោះ​ទេ​ ដោយ​សារ​តែស្វាមី​របស់​នាង​ឈឺ​ ហើយ​​​កូន​ប្រុស​​នាង​ជាប់​រវល់​រៀន​សូត្រ​។ នាង​បាន​បញ្ជាក់​ថា​ ផែន​ការ​ដើរ​​កម្សាន្ត​ទៅ​ហុង​កុងជាមួយ​ស្វាមីនា​ពេល​ខាង​មុខនេះ គឺ​អាច​​មាន​រយៈ​ពេល​ ៤ ថ្ងៃ​​៕

 

 

អត្ថបទ៖ ឆុង ស៊ីណាន​​​­
​​​​​