AirAsia ផ្តល់​ការ​ហោះ​ហើរ​ឥត​គិត​ថ្លៃ​ដល់​ម្ចាស់​មេដាយ​អូឡាំពិក​មក​ពី​អាស៊ាន

កាល​ពី​ថ្ងៃ​ទី​៨ កញ្ញា AirAsia បាន​ផ្តល់​ការ​ធ្វើ​ដំណើរ​ឥត​គិត​ថ្លៃ​ដល់​ម្ចាស់​មេដាយ​អូឡាំពិក​មក​ពី​អាស៊ាន ក្នុង​កម្មវិធី​សមោសរ​ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ JW Marriot Hotel ទីក្រុង​បាងកក ដោយ​មាន​ការ​ចូលរួម​ពី​លោក Tony Fernandes នាយក​ប្រតិបត្តិ AirAsia Group និង​ជា​នាយក​ប្រតិបត្តិ AirAsia ក្នុង​ប្រទេស អនុ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​កីឡា សាស្ត្រាចារ្យ​រង Chavanee Tongroach ព្រម​ទាំង​មន្ត្រី​រាជ​ការ និង​មន្ត្រី​ផ្នែក​កីឡា​មក​ពី​បណ្តា​ប្រទេស​អាស៊ាន ព្រម​ទាំង​អត្តពលិក​ជយលាភី​ផង​ដែរ។

 

ម្ចាស់​មេដាយ​មាស​នឹង​ទទួល​បាន​ការ​ធ្វើ​ដំណើរ​ឥត​គិត​ថ្លៃ​ពេញ​មួយ​ជីវិត ខណៈ​ម្ចាស់​មេដាយ​ប្រាក់ និង​មេដាយ​សំរឹទ្ធិ ទទួល​បាន​ការ​ធ្វើ​ដំណើរ​ឥត​គិត​ថ្លៃ​រយៈ​ពេល ៥ ឆ្នាំ និង ៣ ឆ្នាំ​តាម​លំដាប់​ផង​ដែរ។ ម្ចាស់​មេដាយ​ទាំង​អស់​ត្រូវ​បាន​ផ្តល់​ជូន​កាត AirAsia BIG ពិសេស​ជា មាស ប្រាក់ និង សំរឹទ្ធិ ដែល​អាច​ឱ្យ​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​កាន់​ទិស​ដៅ​ជាង ១២០ ក្នុង​បណ្ដាញ​ហោះ​ហើរ​ដ៏​ធំ​ទូលាយ​របស់ AirAsia និង AirAsia X នៅ​តំបន់​អាស៊ី អូស្ត្រាលី មជ្ឈិមបូព៌ា និង​អាហ្វ្រិក។

 

 

លោក Tony Fernandes ថ្លែង​ថា៖ “យើង​មាន​កិត្តិយស​ណាស់​ដែល​អាច​ផ្តល់​ជូន​ការ​ហោះ​ហើរ​ដោយ​ឥត​គិត​ថ្លៃ​ដល់​អត្តពលិក​ដែល​បាន​លើក​មុខ​មាត់​តំបន់​របស់​យើង​ជាមួយ​នឹង​ឧត្តម​ភាព​របស់​ខ្លួន​ក្នុង​វិស័យ​កីឡា។ ជា​រឿយៗ កីឡា​ត្រូវ​បាន​មើល​រំលង​នៅ​តំបន់​អាស៊ាន ប៉ុន្តែ​សមិទ្ធផល​របស់​ពួកគាត់​បាន​បង្ហាញ​ថា យើង​អាច​ល្អ​ជាង​គេ​បំផុត​លើ​ពិភព​លោក នៅ​ពេល​យើង​តាំង​ចិត្ត​ធ្វើ​វា​រួម​ជាមួយ​ការ​គាំទ្រ​ដ៏​ត្រឹម​ត្រូវ”។

 

លោក​បន្ត​ថា៖ “អត្តពលិក​អាច​ហោះ​ហើរ​ដោយ​ឥត​គិត​ថ្លៃ​បាន​គ្រប់​ពេល ហើយ​ប៉ុន្មាន​ដង​ក៏​បាន​តាម​ដែល​ពួក​គាត់​ចង់។ គ្មាន «ទាល់​តែ» គ្មាន «ប៉ុន្តែ» គ្មាន «លក្ខខណ្ឌ» អ្វី​ទាំង​អស់។ យើង​សង្ឃឹម​ថា​ពួក​គាត់​នឹង​រីករាយ​ធ្វើ​ដំណើរ​ជាមួយ​យើង”។

 

AirAsia ផ្តល់​ការ​ហោះ​ហើរ​ឥត​គិត​ថ្លៃ​ដល់​ម្ចាស់​មេដាយ​អូឡាំពិក​មក​ពី​អាស៊ាន

លោក Tony Fernandes, ​មន្ត្រី​រាជ​ការ​មក​ពី​អាស៊ាន និង​ម្ចាស់​មេដាយ​មាស​មក​ពី​អាស៊ាន​ក្នុង​កម្មវិធី​សមោសរ​

នៅ​សណ្ឋាគារ JW Marriott Hotel ទីក្រុង​បាងកក 

 

AirAsia ជា​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​តម្លៃ​ទាប​ធំ​ជាង​គេ​បំផុត​នៅ​អាស៊ី​ដោយ​គិត​លើ​ចំនួន​អ្នក​ដំណើរ​ដែល​ខ្លួន​បាន​ដឹក និង​ចំនួន​យន្ត​ហោះ​ដែល​ខ្លួន​មាន​ជាមួយ​នឹង​ចំនួន​នៃ​ការ​ហោះ​ហើរ​ច្រើន​ដាច់​គេ។ AirAsia ក៏​ជា​ក្រុមហ៊ុន​អាកាសចរណ៍​តែ​មួយ​គត់​ផង​ដែរ​ដែល​ធ្វើ​ការ​ហោះ​ហើរ​ទៅ​កាន់​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​ទាំង ១០ រួម​ទាំង​ផ្លូវ​ហោះ​ហើរ​ពិសេស​ជាង ៦០ ថែម​ទៀត​នៅ​ក្នុង​តំបន់។

 

ក្នុង​នាម​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​មួយ​ក្នុង​ការ​ធ្វើ​ដំណើរ និង​បច្ចេកវិទ្យា AirAsia ផ្តល់​ជូន​នូវ​ផលិត​ផល​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ដ៏​សម្បូរ​បែប ដូចជា កម្មវិធី​សម្រាប់​ទូរសព្ទ ជម្រើស​នៃ​ការ​ប្រើ​សេវាកម្ម​ដោយ​ខ្លួន​ឯង​ដ៏​ទូលំ​ទូលាយ ការ​ប្រើ WiFi ពេល​កំពុង​ហោះ​ហើរ មគ្គុទ្ទេសក៍​សម្រាប់​ការ​ធ្វើ​ដំណើរ កាហ្វេ​ដ៏​មាន​ឱជារស ការ​ទិញ​ទំនិញ​រួច​ពន្ធ​តាម​អ៊ីនធឺណិត Premium Flex និង FlyThru។

 

FlyThru អនុញាត​ឱ្យ​អ្នក​ដំណើរ​ហោះ​ហើរ​ដោយ​មិន​ចាំ​បាច់​ប្តូរ​យន្ត​ហោះ​ទៅ​កាន់​គ្រប់​ទិស​ដៅ​នៅ​ក្នុង​បណ្តាញ​ធ្វើ​ដំណើរ​ដ៏​ធំ​ទូលាយ​របស់ AirAsia ដោយ​ឈប់​តែ​មួយ​ដង​ប៉ុណ្ណោះ​នៅ​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ដែល​ជា​មណ្ឌល​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តម្លៃ​ទាប​នៅ​អាស៊ី និង​មណ្ឌល​ប្តូរ​ជើង​ហោះ​ហើរ​ដ៏​ងាយ​ស្រួល​ដទៃ​ទៀត​នៅ​ថៃ និង​ឥណ្ឌូណេស៊ី ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​កន្លែង​ត្រួត​ពិនិត្យ​អន្តោប្រវេសន៍​ រួម​ជាមួយ​ការ​បញ្ជូន​ឥវ៉ាន់​ទៅ​កាន់​ទិស​ដៅ​ចុង​ក្រោយ​តែ​ម្តង។

 

អ្នក​អាច​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​អំពី​កម្មវិធី និង​សកម្មភាព​ពិសេសៗ​របស់ AirAsia តាម​រយៈ Twitter (twitter.com/AirAsia) និង Facebook (facebook.com/AirAsia) ៕

 

AirAsia ផ្តល់​ការ​ហោះ​ហើរ​ឥត​គិត​ថ្លៃ​ដល់​ម្ចាស់​មេដាយ​អូឡាំពិក​មក​ពី​អាស៊ាន

 

AirAsia ផ្តល់​ការ​ហោះ​ហើរ​ឥត​គិត​ថ្លៃ​ដល់​ម្ចាស់​មេដាយ​អូឡាំពិក​មក​ពី​អាស៊ាន

 

AirAsia ផ្តល់​ការ​ហោះ​ហើរ​ឥត​គិត​ថ្លៃ​ដល់​ម្ចាស់​មេដាយ​អូឡាំពិក​មក​ពី​អាស៊ាន

 

អត្ថបទ៖ ពាណិជ្ជកម្ម