៥​ចំណុច​សំខាន់ៗ អំពី​ការ​គេង ស្រ្តី​មាន​ផ្ទៃ​ពោះ​ត្រូវ​តែ​ដឹង​!

ការ​មាន​ផ្ទៃ​ពោះ គឺ​ជា​ការ​ទទួល​បាន​នូវ​អារម្មណ៍ និង​ការ​យល់​ដឹង​ថ្មី។ ស្រ្តី​មាន​ផ្ទៃ​ពោះ នឹង​ទទួល​បាន​បទពិសោធន៍ នៃ​ការ​ផ្លាស់​ប្តូរ​ក្នុង​រាង​កាយ នៅ​ដំណាក់​កាល​ផ្សេងៗ​គ្នា ដូច​ជា ភាព​មិន​ស្រណុក មួរ​ម៉ៅ ជំងឺ និង ឈឺ​ចាប់ ជា​ដើម។ ប៉ុន្តែ បញ្ហា​ធ្ងន់ធ្ងរ​បំផុត គឺ​ទាក់​ទង​ទៅ​នឹង​ទីតាំង​ដែល​ស្រ្តី​មាន​ផ្ទៃ​ពោះ​គេង ចាប់​ពី​ត្រី​មាស​ដំបូង រហូត​ដល់​ពេល​សម្រាល​កូន។ ជា​មួយ​នឹង​ការ​លូត​លាស់ នៃ​ទំហំ​ផ្ទៃពោះ ស្រ្តី​មាន​ផ្ទៃ​ពោះ​ត្រូវ​ការ​ផ្លាស់​ប្តូរ​ទីតាំង​នៃ​ការ​គេង ដើម្បី​ឲ្យ​មាន​ផាសុកភាព​ចំពោះ​ទារក​ក្នុង​ផ្ទៃ និង​ខ្លួន​ឯង។

 

ខាង​ក្រោម​នេះ គឺ​ជា​ចំណុច​សំខាន់ ៥​យ៉ាង អំពី​ការ​គេង ដែល​ស្រ្តី​មាន​ផ្ទៃ​ពោះ​ត្រូវ​តែ​ដឹង៖

 

១) គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង

 

៥​ចំណុច​សំខាន់ៗ អំពី​ការ​គេង ស្រ្តី​មាន​ផ្ទៃ​ពោះ​ត្រូវ​តែ​ដឹង​!

 

ស្រ្តី​មាន​ផ្ទៃ​ពោះ គួរ​តែ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ព្រោះ​វា​ជួយ​បង្កើន​ចំនួន​ឈាម និង​សារធាតុ​ចិញ្ចឹម ដែល​ផ្ដល់​ទៅ​ឲ្យ​សុក និង​ទារក។ ដើម្បី​ទទួល​បាន​ភាព​សុខ​ស្រួល​បន្ថែម​ទៀត សូម​ពត់​ជើង និង​ជង្គង់​របស់​អ្នក​ឡើង​លើ​បន្តិច រួច​យក​ខ្នើយ​មក​កល់​នៅ​ចន្លោះ​ជើង​របស់​អ្នក។

 

២) ហាម​គេង​ផ្ងារ ឬ​ផ្កាប់

 

៥​ចំណុច​សំខាន់ៗ អំពី​ការ​គេង ស្រ្តី​មាន​ផ្ទៃ​ពោះ​ត្រូវ​តែ​ដឹង​!

 

ការ​គេង​ផ្ងារ ធ្វើ​ឲ្យ​ទម្ងន់​នៃ​ផ្ទៃ​ពោះ កាត់​បន្ថយ​ឈាម​ដែល​ហូរ​ត្រឡប់​ទៅ​កាន់​បេះដូង​របស់​អ្នក និង​បណ្ដាល​ឲ្យ​កាត់​បន្ថយ​លំហូរ​ឈាម ដែល​ហូរ​ទៅ​ឲ្យ​ទារក​ផង​ដែរ។ កត្តា​នេះ​នឹង​ធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ ខ្វះ​អុកស៊ីហ្សែន និង​សារធាតុចិញ្ចឹម។ រីឯ ការ​គេង​ផ្កាប់ នឹង​ធ្វើ​ឲ្យ​មាន​សម្ពាធ​ដែល​មិន​ចាំ​បាច់ ទៅ​លើ​ផ្ទៃពោះ​របស់​អ្នក។

 

៣) ប្រើ​ប្រាស់​ខ្នើយ​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ

 

៥​ចំណុច​សំខាន់ៗ អំពី​ការ​គេង ស្រ្តី​មាន​ផ្ទៃ​ពោះ​ត្រូវ​តែ​ដឹង​!

 

ខ្នើយ​ប្រភេទ​នេះ​នឹង​ជួយ​ឲ្យ​ទម្ងន់​សរុប​របស់​អ្នក​មាន​តុល្យភាព ហើយ​ជួយ​ឲ្យ​អ្នក​គេង​លក់​បាន​ស្កប់​ស្កល់ បើ​ទោះ​បី​ជា​អ្នក​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ឬ​ស្តាំ​ក៏​ដោយ។

 

៤) ហាម​ទទួល​ទាន​ទឹក យ៉ាង​ហោច​ណាស់ ២​ម៉ោង មុន​ពេល​ចូល​គេង

 

៥​ចំណុច​សំខាន់ៗ អំពី​ការ​គេង ស្រ្តី​មាន​ផ្ទៃ​ពោះ​ត្រូវ​តែ​ដឹង​!

 

ការ​ធ្វើ​បែប​នេះ អ្នក​អាច​មាន​ពេល​គ្រប់​គ្រាន់​មុន​ពេល​ចូល​គេង ដើម្បី​បង់​ជើង​តូច ហើយ​ការ​គេង​នៅ​ពេល​យប់​របស់​អ្នក នឹង​គ្មាន​ការ​រំខាន ដែល​វា​ល្អ​ចំពោះ​អ្នក និង​ទារក​ក្នុង​ផ្ទៃ។

 

៥) ត្រូវ​ស្លៀក​សំលៀកបំពាក់​រលុងៗ

 

៥​ចំណុច​សំខាន់ៗ អំពី​ការ​គេង ស្រ្តី​មាន​ផ្ទៃ​ពោះ​ត្រូវ​តែ​ដឹង​!

 

វា​នឹង​ជួយ​ឲ្យ​អ្នក​ដក​ដង្ហើម​បាន​ស្រួល និង​គេង​លក់ឆាប់​រហ័ស ហើយ​ថែម​ទាំង​ជំនួយ​ដល់​ការ​ផ្តល់​ឈាម និង​អុកស៊ីហ្សែន ទៅ​កាន់​ទារក បាន​យ៉ាង​ងាយ​ស្រួល​ទៀត​ផង៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ wellordie