ងោកមួយភាំង ស្រឡះចែស!

ខេត្ដ​ស្វាយ​រៀង​ ៖ រថយន្ត​ទួ​រី​ស​មួយ​គ្រឿង​​​បាន​រេ​ចង្កូត​ធ្លាក់​ស្រះ​ខណៈ​អ្នក​បើក​ងងុយ​ដេក​​ និង​ងោក​តែ​មួយភាំង ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​​ដល់​អ្នក​ដ៏​ទៃ​នោះ​ទេ ។ ហេតុការណ៍​នេះ​​​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង១៥​​​នាទី​​​​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា នៅ​លើ​កំណាត់​ផ្លូវ​​ជាត​ិ​លេខ​​​​១ នៅ​ចំណុច​មុខ​ទីបញ្ជាការ​ផ្នែក​សឹក​​រង​ស្រុក​​​​​ស្វាយ​ជ្រំ​ ស្ថិត​ក្នុងភូមិត្របែក ឃុំស្វាយ​​ជ្រំ​ស្រុក​​ស្វាយ​ជ្រំ ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ស្រុក​​ស្វាយ​​​​​ជ្រំ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ក្រឡាប​់​ចូល​​​ក្នុង​​​ស្រះ​ប្រភេទ​ទួ​រី​ស ពាក់​ស្លាក​លេខ​ភព​2​ឆ​-2870 ពណ៌​ទឹក​បិ​ក​ចាស់ បើកបរ​ដោយ​ឈ្មោះ អាត ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ (​ផ្សារ​អ្នក​លឿង​) ឃុំ​ព្រែក​ខ្សាយ​«​ខ​» ស្រុក​​​ពាមរក្ត៌ ខេត្តព្រៃវែង ។

នេះ​សំណាងល្អ​ហើយ​គ្មាន​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​​​ដំណើ​តាម​ដងផ្លូវ​ ដោយសារ​ក្នុងរថយន្ត​មាន​តែ​​​អ្នក​បើកបរ​ម្នាក់ឯង​ ដោយ​រថយន្ត​នេះ ដឹក​បន្លែពី​ផ្សារ​អ្នក​លឿង​មក​កាន់​ក្រុង​ស្វាយ​រៀង ៕