ជ្រុលពេកហើយ! ដេកក្នុងផ្ទះសោះ​ចង់តាមផ្តាច់ជីវិត​ទៀត​

ខេត្ត​ព្រះ​សីហ​នុ ៖ ក្មេង​ប្រុស​ម្នាក់​បាន​រួច​ផុត​ពី​សេចក្តីស្លាប់​ដោយសារ​ចំហាយ​រន្ទះបាញ់​ជះ​ទៅ​ត្រូវ ខណៈ​កំពុង​ដេក​លក់​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ កាលពី​វេលា​ម៉ោង​៥​ភ្លឺ​ថ្ងៃ​ទី​១១ កញ្ញា ២១០៦ នៅ​ភូមិ​ចំការ​កៅស៊ូ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ជីវិត​ថ្លៃ​នេះ​ឈ្មោះ ឈួ​យ សុខ​ជា អាយុ​១២​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​២ បាន​រង​គ្រោះ​ដោយសារ​ចំហាយ​រន្ទះបាញ់​ខណៈ​ពេល​គេ​កំពុង​ដេក​លង់លក់​ក្នុងផ្ទះ​របស់​ខ្លួន​ជាមួយនឹង​ក្រុម​គ្រួសារ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា  នៅ​វេលា​ម៉ោង​ជិត​៥​ភ្លឺ​នោះ​អាកាសធាតុ​នៅ​តំបន់​នោះ រកកល់ភ្លៀង ដោយ​មាន​សំឡេង​ផ្គរ​គ្រហឹម ក្នុង​លំហ​មេឃ និង​មាន​ផ្លេកបន្ទោរ​ព្រាក​ៗ ។ មិនយូរ​ប៉ុន្មាន​ដើម​ដូង​១​ដើម ដែល​ចុះ​នៅ​ក្បែ​ផ្ទះ​របស់​ក្មេង​រង​គ្រោះ ក៏​ត្រូវ​រន្ទះបាញ់​បែក​ភ្លើង​ព្រាក ។

ដោយសារ​កម្លាំង​រន្ទះ​ខ្លាំង ធ្វើ​ឱ្យ​ចំហាយ​រន្ទះ​នោះ​បាន​ទៅ​បះ​ក្មេង​ប្រុស​រង​គ្រោះ ដែល​កំពុង​លង់លក់​នៅ​ក្នុងផ្ទះ តែ​ទោះបី​យ៉ាងណា​ក្មេង​ប្រុស​រង​គ្រោះ​មិន​បាន​បាត់បង់​ជីវិត​ទេ គ្រាន់តែ​រង​របួសធ្ងន់​រហូត​និយាយ​មិន​រួច ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ភ្លាម​ៗ​ដែរ ។

សូម​បញ្ជាក់​ថា ក្មេង​ប្រុស​រង​គ្រោះ​បាន​ដេក​ជាមួយ​ប្អូនស្រី​ម្នាក់​ទៀត តែ​ប្អូនស្រី​នោះ​មិន​បាន​រង​គ្រោះ​ទេ ៕