បច្ចេកវិទ្យាចុងក្រោយរបស់រថយន្តស្ព័រ Ford Mustang 2016 ដែលអ្នកគួរដឹង

ជាមួយនឹងបចេ្ចកវិទ្យាច្នៃប្រឌិតខ្ពស់ និងការផ្តល់ជូននូវភាព សង្ហាឥតខ្ចោះ រថយន្ត Ford Mustang ជាប្រភេទរថយន្តស្ព័រថ្មីមួយ ដែលមានភាពល្បីល្បាញទូទាំងពិភពលោក។ អស់រយៈពេល៥០ឆ្នាំមកនេះ Mustang បានធ្វើការផ្លាស់ប្តូររូបរាងនិងបចេ្ចកវិទ្យាស្របទៅនឹង រចនាបទបែបទាន់សម័យ ដែលមានលក្ខណៈជាប្រភេទរថយន្តបែបស្ព័រ ហើយសាកសមឥតខ្ចោះជាមួយ តម្រូវការរបស់អ្នកប្រើប្រាស់នាយុគសម័យថ្មី។ ការរចនារថយន្ត Ford Mustang នេះត្រូវបានបង្កើតឡើង ដោយការបំពាក់បន្ថែមនូវប្រព័ន្ធ ផ្តល់ព័ត៌មាន ការគ្រប់គ្រង និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងរថយន្តនិងអ្នកបើកបរ។

ជាមួយនឹងរូបរាងដ៏ទាក់ទាញ Mustang ត្រូវបានផលិតឡើងដោយការបំពាក់បច្ចេកវិទ្យាថ្មីជាច្រើនដូចជា៖

ការបំពាក់នូវបច្ចេកកវិទ្យា MyKey® បានផ្តល់ភាពងាយស្រូលដល់លោកអ្នកជាអាណាព្យាបាលក្នុងការ កំណត់ល្បឿននៃការបើកបរ ទៅលើរថយន្តកូនរបស់លោកអ្នក ដើម្បីធានាបាននូវសុវត្ថិភាព ជាមួយនឹងបច្ចេកវិទ្យា SYNC® with MyFORD Touch ជាមួយនឹងអេក្រង់ អិលស៊ីឌីទំហំ៨អ៊ីញ ជាបច្ចេកវិទ្យា ដែលអាចផ្តល់ឲ្យអ្នកបើកបរ ប្រើប្រាស់សម្លេងរបស់គាត់ សម្រាប់បញ្ជា ទៅលើប្រព័ន្ធទំនាក់ទំនង និង ការកំសាន្តផ្សេងៗ (Voice-Activated Communications and Entertainment System)  

ទន្ទឹមនឹងនេះដែរ Mustang ក៏បានផលិតឡើងដោយបំពាក់ នូវប្រព័ន្ធការពារសុវត្ថិភាពមួយចំនួនទៀតដូចជា ប្រព័ន្ធផ្តល់សញ្ញាពេល មានរថយន្តមកក្បែរ (Blind Spot Information System) រួមជាមួយនឹងឧបករណ៍ សម្រាប់បញ្ជាក់ប្រាប់ អ្នកបើកបរនៅក្នុងករណី ដែលមានឧបសគ្គនៅពីក្រោយ (Cross Traffic Alert) និងប្រព័ន្ធកំណត់ល្បឿននៃការបើកបរ (Adaptive Cruise Control) ដែលអាចផ្តល់នូវភាពរំញោច ដើម្បីកំនត់ទៅលើល្បឿនក៏ដូចជាចម្ងាយ ចំពោះរថយន្តដែលបើក នៅពីខាងមុខ ដែលបង្កើតឡើងក្នុងគោលបំនងធ្វើយ៉ាងណាដើម្បី ចៀសផុតពីការបើកបរ លើសល្បឿនកំនត់។

ស្របពេលដែលប្រទេសកម្ពុជាកំពុងតែមានកំណើននៃយានយន្ត ការជួបប្រទះនូវការកកស្ទះចរាចរណ៍ក៏ កាន់តែមានច្រើនឡើងៗផងដែរ Ford Mustang ត្រូវបានបំពាក់ទៅដោយម៉ាស៊ីន EcoBoost ដែលមានកម្លាំងខ្លាំង សន្សំសំចៃប្រេង និងកាត់បន្ថយការប៉ះពាល់ទៅលើបរិស្ថាន។ ការរចនារថយន្ត Mustang ពីជំនាន់មួយទៅជំនាន់មួយ មានគោលបំណងដើម្បីបង្កើននូវទំនុកចិត្ត សុវត្ថិភាព និង ផាសុកភាពសម្រាប់អ្នកបើកបរ។  

ដើម្បីឲ្យកាន់តែយល់ច្បាស់ប្រិយមិត្តអាចទស្សនា Video ដូចខាងក្រោម៖

សម្រាប់ព៌តមានបន្ថែម សូមទំនាក់ទំនងមកកាន់ទូស័ព្ទលេខ: 012 333 975 (ភ្នំពេញ) ឬ 063 766 661 (សៀមរាប) ឬ ចូលទៅកាន់បណ្ដាញទំនាក់ទំនងសង្គម

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រព័ន្ធបញ្ឆេះរថយន្តដោយស្វ័យប្រវត្តិ ជាមួយនឹងការចុចបូតុង (Push-Button Start)
បច្ចេកវិទ្យាចុងក្រោយរបស់រថយន្តស្ព័រ Ford Mustang 2016 ដែលអ្នកគួរដឹង

ប្រព័ន្ធគ្រប់គ្រងល្បឿនទៅតាមស្ថានភាពផ្លូវ (Selectable driving mode – Normal, Snow/Wet, Sport, Track)
បច្ចេកវិទ្យាចុងក្រោយរបស់រថយន្តស្ព័រ Ford Mustang 2016 ដែលអ្នកគួរដឹង

បច្ចេកវិទ្យាចុងក្រោយរបស់រថយន្តស្ព័រ Ford Mustang 2016 ដែលអ្នកគួរដឹង

ភ្លើងបំភ្លឺជំហៀង រថយន្តទាំងសងខាងពេលបើកទ្វាររថយន្ត (Puddle Lamp with Pony Projection Lights)
បច្ចេកវិទ្យាចុងក្រោយរបស់រថយន្តស្ព័រ Ford Mustang 2016 ដែលអ្នកគួរដឹង

ចង្កៀងគុជបំពាក់ដោយភ្លើង LED ប្រភេទស្ព័របីឆ្នូត (Headlamps – HID with Signature Lighting)
បច្ចេកវិទ្យាចុងក្រោយរបស់រថយន្តស្ព័រ Ford Mustang 2016 ដែលអ្នកគួរដឹង

ចង្កៀងស្តុបក្រោយបំពាក់ដោយភ្លើងស៊ីញ៉ូប្រដេញគ្នា (LED Tail lamps with Sequential tail lamps)