មន្ត្រីនគរបាលម្នាក់ ចាប់រំលោភប្អូនថ្លៃស្រី ខ្លួនឯង បានសម្រេច ៤ដង ត្រូវជាប់ខ្នោះ នៅស្រុកទឹកឈូ

កំពត៖ មន្ត្រីនគរបាលម្នាក់ ចាប់រំលោភប្អូនថ្លៃស្រី ខ្លួនឯង បានសម្រេចរហូតដល់ទៅ ៤ដង ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន នគរបាលស្រុក សហការជាមួយកម្លាំង នគរបាលជំនាញខេត្ត ធ្វើការឃាត់ខ្លួន កាលពីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ក្រោយរូបគេ បានធ្វើសកម្មភាព ចាប់រំលោភ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សួន សុភារ៉ា ហៅង៉ោល ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្រី្ដប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំថ្មី ស្រុកទឹកឈូ សព្វថ្ងៃរស់នៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ (ត្រូវជាបងថ្លៃ ជនរងគ្រោះ), ចំណែកជនរងគ្រោះមានឈ្មោះ ស ផ អាយុ១៦ឆ្នាំ រស់នៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ (ត្រូវជាប្អូនថ្លៃ ជនសង្ស័យ) ។ មន្ត្រីនគរបាលបានបន្តថា បើតាមការរៀបរាប់បានឲ្យដឹងថា ជនសង្ស័យដែលជាបងថ្លៃរូបនេះ បានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈ លើប្អូនថ្លៃស្រីខ្លួនឯង រហូតបាន សម្រេចចំនួន ៤ដង នៅលើផ្ទះជនសង្ស័យ ដោយជនសង្ស័យ បានប្រើល្បិចកល ហៅជនរងគ្រោះ ជាប្អូនថ្លៃឡើង មកកោសខ្យល់អោយ ខណៈប្រពន្ធខ្លួនមិននៅផ្ទះនោះ ។ 

មន្ត្រីនគរបាលដដែលបន្ថែមថា រហូតថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅម៉ោង ៨ព្រឹក ទើបឳពុកម្ដាយជនរងគ្រោះ មកដាក់ពាក្យប្តឹងនៅប៉ុស្ដិ៍ នគរបាលរដ្ឋបាល ឃុំព្រៃថ្នង ឲ្យចាត់ការតាមផ្លូវច្បាប់ តែម្ដង ។ បច្ចុប្បន្មកម្លាំងជំនាញខេត្ត បានកំពុងកសាងសំណុំរឿង ប្រគល់ឲ្យតុលាការ ដើម្បីចាត់ការតាមនីតិវិច្បាប់ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

ដោយឡែកសម្រាប់ករណីរំលោភស្រដៀងនេះដែរ ក៏ទើបតែកើតឡើងកូនបី ម្នាក់ ទាំងពាក់កណ្តាលយប់ តែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ ហើយហៅសមត្ថកិច្ចចាប់ខ្លួនតែម្ដង ដែលហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំនុចភូមិមានជ័យ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

មន្ដ្រីនគរបាលស្រុកចិត្របុរី បានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះ បានដេកលើផ្ទះរបស់ខ្លួនជាមួយកូនតូចៗបីនាក់ លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែលឺស្នូរសម្រឹបជើងមនុស្សឡើងមកលើផ្ទះ ក៏ស្រែសួរពេលនោះស្រាប់តែជនសង្ស័យឈ្មោះ យ៉ែម ធី អាយុ២០ឆ្នាំ ស្ទុះទៅខ្ទុបមាត់ស្ត្រីរងគ្រោះ ឯដៃម្ខាងទៀតចាប់ក្តោបដៃទាំងពីរស្ត្រីរូបនោះឡើងលើក្បាល រួចក៏ធ្វើសកម្មភាពចាប់ប្រឡេះឡេវខោ ឡើងពារពីលើស្ត្រីរងគ្រោះ ភ្លាមនោះស្ត្រីរងគ្រោះ ក៏បានស្រែកឆោរឡោរឲ្យគេជួយ ហើយជនសង្ស័យគេចខ្លួនបាត់។

មន្ដ្រីដដែល បន្ថែមថា លុះដល់ព្រឹកឡើងក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងអធិការស្រុកចិត្របុរី សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ថ្មី បានចុះទៅឃាត់ខ្លួនជនសង្ស័យ នាំមកអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីសួរនាំ។ ចប្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុះរឿង ដើម្បីចាត់ការតាមច្បាប់៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មន្ត្រីនគរបាលម្នាក់ ចាប់រំលោភប្អូនថ្លៃស្រី ខ្លួនឯង បានសម្រេច ៤ដង ត្រូវជាប់ខ្នោះ នៅស្រុកទឹកឈូ

មន្ត្រីនគរបាលម្នាក់ ចាប់រំលោភប្អូនថ្លៃស្រី ខ្លួនឯង បានសម្រេច ៤ដង ត្រូវជាប់ខ្នោះ នៅស្រុកទឹកឈូ