មេជួញដូរគ្រឿងញៀន ជនជាតិម៉ាឡេស៊ីម្នាក់ ជាមួយថ្នាំជាង១គីឡូក្រាម ត្រូវចាប់ខ្លូននៅព្រលានយន្តហោះ ពេលកំពុងនាំចេញទៅម៉ាកាវ

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា នៅព្រឹកមិញ កម្លាំងគយដែលប្រចាំការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចាប់ខ្លួនបុរសជនជាតិម៉េឡេស៊ីម្នាក់ ដោយធ្វើការរឹបអូសថ្នាំញៀនជាង១គីឡូក្រាម។

មន្រ្តីគយរូបនេះ បានបញ្ជាក់ទៀតថា មេក្លោងជួញដូរគ្រឿងញៀនរូបនេះ មានបំណងនាំគ្រឿងញៀនទៅកាន់ម៉ាកាវ ប្រទេសចិន។ សម្រាប់ការនាំចេញថ្នាំញៀនខាងលើនេះ ជនសង្ស័យបានលាក់ដោយចងភ្ជាប់និងភ្លៅ ប៉ុន្តែដោយសារការស្រាវជ្រាវយ៉ាងជំនាញនោះ ទើបកម្លាំងសមត្ថកិច្ចអាចបង្ក្រាបបានដដែល។ នៅពេលកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ កំពុងបន្តសួរនាំ ដើម្បីតាមចាប់បក្ខពួកបន្ថែមទៀត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​រ៉ូម៉ានី​ម្នាក់​ និង​ជនជាតិ​នីហ្សេរីយ៉ា​ម្នាក់​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ កាលពីថ្ងៃទី​១៨​ ខែ​សីហា កន្លងទៅ​ ពាក់​ព័ន្ធ​ករណី​ជួញ​ដូរ​គ្រឿងញៀន​ឆ្លងដែន​ ប្រភេទ​កូកាអ៊ីន​ជិត​៥គីឡូក្រាម​ ​ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​ ។

សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​​ បញ្ជាក់​ថា​ ជនសង្ស័យ​មាន​ឈ្មោះ​ VARADI ADRIAN-CALIN ភេទប្រុស អាយុ៣៥ឆ្នាំ​ ជនជាតិ​រ៉ូម៉ានី​ និងម្នាក់ទៀតឈ្មោះ CHUKWUE MEKA​ អាយុ៣៥ឆ្នាំ ជនជាតិ​នីហ្សេរីយ៉ា​ ។

ជនសង្ស័យ​​ទាំងពីរ​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​ក្រសួង​មហាផ្ទៃ​ឃាត់ខ្លួន​ជាក់ស្ដែង​ កាលពី​រសៀល​ថ្ងៃ​ទី​១៤​ ខែ​សីហា​ នៅ​ចំណុច​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ សមត្ថកិច្ច​បន្ត​ថា​ ពួកគេ​បាន​ដឹកជញ្ជូនគ្រឿងញៀន ពីប្រទេសប្រេស៊ីល ចូលមកកម្ពុជាតាមជើងយន្តហោះ QR970៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត