មិត្តភក្តិ និងគ្រួសារ​​​លោក កែម ឡី ​​​ច្រានចោល​​​ការ​​​អះអាង​​​របស់មន្ត្រី

បន្ទាប់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងកាលពីសប្ដាហ៍មុនថា ការស៊ើបអង្កេតករណីឃាតកម្មលើលោក កែម ឡី មានការយឺតយ៉ាវដោយសារតែភរិយារបស់លោក ភៀសខ្លួនចេញពីប្រទេស មិត្តភក្ដិ និងគ្រួសាររបស់អ្នកវិភាគដែលត្រូវគេធ្វើឃាតរូបនេះបានរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំងកាលពីម្សិលមិញចំពោះការឆ្លើយតបយឺតយ៉ាវ និងលាក់បាំងក្នុងរយៈពេល២ខែមកនេះ។ នៅថ្ងៃទី១០ ខែមិថុនា លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងស្តាម៉ាតនៃស្ថានីយប្រេងឥន្ធនៈមួយកន្លែង (កាល់តិច) ក្នុងរាជធានីភ្នំពេញ ខណៈលោកអង្គុយពិសាកាហ្វេពេលព្រឹក។ ប្រហែល ៣០នាទីក្រោយមក បុរសម្នាក់ឈ្មោះ “ជួប សម្លាប់” ត្រូវបានចាប់ខ្លួន ហើយក្រោយមកត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន និងបទរក្សាទុកអាវុធខុសច្បាប់។ នគរបាលនិយាយថា ឃាតករសម្លាប់លោក កែម ឡី ដោយសាររឿងជំពាក់លុយមិនព្រមសង។ ចាប់តាំងពីពេលនោះមក ការស៊ើបអង្កេតលើករណីឃាតកម្មមជ្ឈដ្ឋានទូទៅជឿថា ជារឿងនយោបាយនេះ ពោរពេញដោយការលាក់បាំង ដោយសមត្ថកិច្ចមិនព្រមបញ្ចេញព័ត៌មានថ្មីស្ដីពីឃាតកម្មនេះឡើយចាប់តាំងពីថ្ងៃដែលវាកើតឡើងមក។ បណ្ដាអ្នកយកព័ត៌មានបានកំណត់អត្តសញ្ញាណជនសង្ស័យជាឃាតករថាមានឈ្មោះ អឿត អាង ជាអតីតទាហានដែលបានចាក ចេញពីស្រុកកំណើតរបស់ខ្លួននៅខេត្តសៀមរាបប្រហែល១សប្ដាហ៍មុនពេលកើតមានករណីឃាតកម្មលើលោក កែម ឡី ហើយបានប្រាប់មិត្តភក្ដិម្នាក់ថា ខ្លួនវិលត្រឡប់ចូលបម្រើការងារក្នុងជួរកងកម្លាំងប្រដាប់អាវុធវិញហើយ។ អ្នកស្រី ប៊ូ រចនា ភរិយារបស់លោក កែម ឡី បានភៀសខ្លួនចេញពីប្រទេសកាលពីខែមុន ជាមួយកូនប្រុសទាំងបួននាក់ និងសមាជិកខ្លះនៃគ្រួសារធំរបស់គាត់។ មិត្តភក្ដិនិយាយថា គាត់កំពុងរស់នៅក្នុងប្រទេសថៃ និងកំពុងស្វែងរកសិទ្ធិជ្រកកោនក្នុងប្រទេសទី៣។ អំឡុងបទសម្ភាសន៍តាមវិទ្យុវាយោកាលពីថ្ងៃព្រហស្បតិ៍ […]

The post មិត្តភក្តិ និងគ្រួសារ​​​លោក កែម ឡី ​​​ច្រានចោល​​​ការ​​​អះអាង​​​របស់មន្ត្រី appeared first on The Cambodia Daily.