ទោះមិនចូលចិត្ត សុវត្ថិឌី ធារិកា នៅតែជ្រើសរើសតាមម្តាយ

6 Videos


អតីតបេក្ខជន Cambodian idol រដូវកាលទី ១ សុវត្ថិឌី ធារិកា បានសម្រេចជ្រើសរើសយកមុខវិជ្ជាទៅរៀននៅមហាវិទ្យាល័យ ស្របតាមចិត្តម្ដាយ ក្រោយពីទទួលបាននិទ្ទេស E ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ ២០១៦ នេះ ។

ទោះមិនចូលចិត្ត សុវត្ថិឌី ធារិកា នៅតែជ្រើសរើសតាមម្តាយ

នាងតូចសំឡេងស្រួយរូបនេះ បានសម្រេចចិត្តជ្រើសយក ផ្នែកគណនេយ្យ ដែលជាការស្រឡាញ់របស់ម្ដាយនាង ខណៈដែលនាងមិនចូលចិត្តមុខវិជ្ជាមួយនេះទាល់តែសោះ គឺនាងស្រឡាញ់ផ្នែក ច្បាប់ និង សេដ្ឋកិច្ចឯណោះទៅវិញទេ។

ទោះមិនចូលចិត្ត សុវត្ថិឌី ធារិកា នៅតែជ្រើសរើសតាមម្តាយ

តែទៅជាយ៉ាងនេះក្ដី អតីតសិស្សវិទ្យាល័យ បឹងត្របែក រូបនេះ បានសម្រេចចិត្តរៀនមុខវិជ្ជា គណនេយ្យ តាមបំណងរបស់អ្នកម្ដាយ ហើយថែមទាំងបានអះអាងទៀតថា “នាងនឹងខំរៀនមុខវិជ្ជាមួយនេះតាមម្ដាយឱ្យបានល្អ ថ្វីដ្បិតតែការជ្រើសរើសយកមុខវិជ្ជានេះមិនមានជាចំណូលចិត្តរបស់នាងក៏ដោយ”BeBe

ទោះមិនចូលចិត្ត សុវត្ថិឌី ធារិកា នៅតែជ្រើសរើសតាមម្តាយទោះមិនចូលចិត្ត សុវត្ថិឌី ធារិកា នៅតែជ្រើសរើសតាមម្តាយទោះមិនចូលចិត្ត សុវត្ថិឌី ធារិកា នៅតែជ្រើសរើសតាមម្តាយទោះមិនចូលចិត្ត សុវត្ថិឌី ធារិកា នៅតែជ្រើសរើសតាមម្តាយទោះមិនចូលចិត្ត សុវត្ថិឌី ធារិកា នៅតែជ្រើសរើសតាមម្តាយទោះមិនចូលចិត្ត សុវត្ថិឌី ធារិកា នៅតែជ្រើសរើសតាមម្តាយទោះមិនចូលចិត្ត សុវត្ថិឌី ធារិកា នៅតែជ្រើសរើសតាមម្តាយ

អត្ថបទពាក់ព័ន្ធ៖ សុវត្ថិ​ឌី ធា​រិ​កា ពេលនេះ​ខុសពី​មុន​ដាច់​

ទស្សនិកជនប្រហែលជាមិនទាន់ភ្លេចឡើយនូវវត្តមានក្មេងស្រីដ៏តូចច្រឡឹងលេចធ្លោខ្លាំងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភព Cambodian Idol សុវត្ថិឌី ធារិកា ។ ក្រោយទទួលបានការគាំទ្រច្រើនពីមហាជនពេលនេះ សុវត្ថិឌី ធារិកា កាន់តែលេចធ្លោប្លែកទាំងរូបសម្រស់ និង ទំនាក់ទំនងជាមួយតារាសិល្បៈរៀមច្បងល្បីៗ ។

មួយរយៈនេះគេសង្គេតឃើញថា ស្ទើរតែគ្រប់កម្មវិធីរបស់តារាសិល្បៈរៀមច្បង និង ការជួបជុំរវាងមិត្តភក្ដិសិល្បករក្នុងកម្មពិធីផ្សេងៗគឺមិនសូវដែលរំលងវត្តមានស្រីតូច សុវត្ថិឌី ធារិកា នោះឡើយ។ បើនិយាយពីរូបសម្រស់វិញ ឃើញថាមានភាពស្រស់ស្អាតប្លែកគួរឱ្យចាប់អារម្មណ៍ ជាមួយនឹងការតុបតែងខ្លួនឃ្យូដគួរឱ្យស្រឡាញ់ក្នុងនាមជាតារាវ័យក្មេងស្រករក្រោយមួយរូប ។

ត្រឹមតែរយៈពេលខ្លីសោះ សុវត្ថិឌី ធារិកា បានវិវឌ្ឍខ្លួនយ៉ាងល្អទាំងសំឡេង និង ការរៀបចំខ្លួន។ រហូតមកទល់ពេលនេះនាងតូច ធារិកា នៅមិនទាន់ចូលជ្រកក្រោមទ្រនំផលិតកម្មណាមួយនៅឡើយ ហើយនាងក៏កំពុងតែភ័យព្រួយក្នុងការប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់នាងដែរ ព្រោះតែពេលនេះការងារសិល្បៈរបស់នាងកាន់តែមានភាពមមាញឹកខ្លាំងស្ទើរដកឃ្លាមិនរួច ៕ ភូមិន្ទ