គឹម លីហ្សា អន្ទះសាចង់ឃើញមុខកូនប្រុសក្នុងផ្ទៃឆាប់ៗ

6 Videos


បន្ទាប់ពីភ្ជាប់ទំនាក់ទំនងស្នេហារហូតសម្រេចចិត្តរៀបការជាមួយអនិកជនខ្មែរ-អូស្ត្រាលី គឺគិតចាប់តាំងពីពេលនេះតទៅ នៅតែរយៈពេលមួយខែទៀតប៉ុណ្ណោះអតីតតារាសម្តែង និង ចម្រៀងសាច់សខ្ចីអ្នកនាង គឹម លីហ្សា នឹងបានមើលមុខកូនប្រុសពិតប្រាកដដោយផ្ទាល់របស់ នាងដែលនឹងចាប់កំណើតមកឃើញពិភពលោកនេះហើយ ។ អ្នកនាង គឹម លីហ្សា បានសរសេរ សារនៅក្នុង Instagram របស់នាងថា «នៅតែមួយខែទៀតម៉ាក់ៗ និង ប៉ាៗបាននិយាយ និង មើលមុខកូនផ្ទាល់ហើយ I can’t wait to see u Nicolas »

គឹម លីហ្សា អន្ទះសាចង់ឃើញមុខកូនប្រុសក្នុងផ្ទៃឆាប់ៗ

បច្ចុប្បន្ន គឹម លីហ្សា មានទំហំផ្ទៃពោះកាន់តែធំទៅៗ ហើយនាងនិងស្វាមីរបស់នាងហាក់ ដូចជាអន្ទះសាចង់ឃើញមុខកូនប្រុសជាទីស្រឡាញ់របស់ពួកគេឆាប់ៗខ្លាំងណាស់ បើទោះជា នៅរយៈពេលដ៏ខ្លីខាងមុខនេះកូនរបស់ពួកគេនឹងបានឃើញពិភពលោកនេះក៏ដោយ ។

គឹម លីហ្សា អន្ទះសាចង់ឃើញមុខកូនប្រុសក្នុងផ្ទៃឆាប់ៗ

គេនៅចាំបានថា ក្រោយពីរៀបការជាមួយនឹងអាណិកជនខ្មែរ-អូស្ត្រាលី ដែលជាវេជ្ជ បណ្ឌិតឈ្មោះលោក គីវ វុទ្ធី រួចមកអ្នកនាង គឹម លីហ្សា បានសម្រេចចិត្តតាមប្តីទៅរួមរស់ជា មួយគ្នានៅឯប្រទេសអូស្ត្រាលី ដែលរហូតមកដល់ពេលនេះមានរយៈពេលជិត ៣ ឆ្នាំមកហើយ ។ អ្វីដែលជាចំណងដៃអាពាហ៍ពិពាហ៍ របស់អតីតតារាសម្តែង និង ចម្រៀងរូបនេះនោះ គឺកូនប្រុស របស់នាងដែលនឹងបានឃើញមុខក្នុងពេលដ៏ខ្លីខាងមុខនេះឯង ដោយនាងបានដាក់ឈ្មោះកូន ប្រុសនោះថា Nicolas ។

គឹម លីហ្សា អន្ទះសាចង់ឃើញមុខកូនប្រុសក្នុងផ្ទៃឆាប់ៗ

សូមរំលឹកផងដែរថា ចាប់តាំងពីទៅរស់នៅប្រទេសអូស្ត្រាលី ជាមួយស្វាមីអ្នកនាងរហូត មកដល់ពេលនេះ គឹម លីហ្សា មិនបានបន្តអាជីពសិល្បៈទៀតនោះទេ ព្រោះស្វាមីនាងមិនបាន អនុញាត្តិឱ្យនាងបន្តអាជីពនេះឡើយ ។ អ្វីដែលគេកោតសរសើរចំពោះនាងនោះ គឺនាងបានរស់ នៅជាមួយស្វាមីយ៉ាងមានសេចក្តីសុខបំផុត ហើយសម្រស់របស់នាងក៏នៅតែស្រស់ស្អាតផងដែរ ៕ យ៉ានុ

គឹម លីហ្សា អន្ទះសាចង់ឃើញមុខកូនប្រុសក្នុងផ្ទៃឆាប់ៗគឹម លីហ្សា អន្ទះសាចង់ឃើញមុខកូនប្រុសក្នុងផ្ទៃឆាប់ៗគឹម លីហ្សា អន្ទះសាចង់ឃើញមុខកូនប្រុសក្នុងផ្ទៃឆាប់ៗគឹម លីហ្សា អន្ទះសាចង់ឃើញមុខកូនប្រុសក្នុងផ្ទៃឆាប់ៗគឹម លីហ្សា អន្ទះសាចង់ឃើញមុខកូនប្រុសក្នុងផ្ទៃឆាប់ៗគឹម លីហ្សា អន្ទះសាចង់ឃើញមុខកូនប្រុសក្នុងផ្ទៃឆាប់ៗគឹម លីហ្សា អន្ទះសាចង់ឃើញមុខកូនប្រុសក្នុងផ្ទៃឆាប់ៗ