ស្ត្រី និង​ព្រហ្មចារី … ព្រហ្ម​ចារី នៅ​ចាំបាច់​ទៀត​ទេ សម្រាប់​សង្គម​ខ្មែរ​បច្ចុប្បន្ន​?

ស្ត្រី និង​ព្រហ្មចារី ... ព្រហ្ម​ចារី នៅ​ចាំបាច់​ទៀត​ទេ សម្រាប់​សង្គម​ខ្មែរ​បច្ចុប្បន្ន​?

បុរស​ភាគច្រើន​គិតថា របស់​ចាំបាច់​បំផុត​របស់​ស្ត្រី គឺ​ព្រហ្មចារី (​ភាព​ក្រមុំ​) មានន័យ​ថា ក្រោយពេល​រៀបការ នារី​ត្រូវមាន​ឈាម ក្រោយពេល​រួមភេទ​រួច ទើប​អាច​បញ្ជាក់បាន​ថា នាង​មាន​ភាព​បរិសុទ្ធ និង​សមជា​ឧត្តម​ភរិយា​។​

ប៉ុន្តែ ចុះ​បើ​មិន​មាន​ឈាម​បែបនេះ នាង​ពិតជា​ធ្លាប់​ឆ្លងកាត់​ការ​រួមភេទ ឬ​មិន​មាន​ភាព​បរិសុទ្ធ​មែន​ទេ​? នេះ​ការគិត​ខុស​ទាំង​ស្រុង ពីព្រោះ មិនមែន​ស្ត្រី​គ្រប់គ្នា សុទ្ធ​តែ​ធ្លាក់​ឈាម ក្រោយពេល​រួមភេទ​នោះទេ​។​

តើ​អ្វី​ទៅ​ជា​ព្រហ្មចារី​?

ការពិត​ទីមួយ​
​ការ​ធ្លាក់ឈាម អំឡុង​ពេល​រួមភេទ​ដំបូង បណ្តាលមកពី​ដាច់​សន្ទះ​ព្រហ្មចារី​ស្ត្រី​។ វា​មិនមែន​ជា​អ្វី​ពិសេស​នោះទេ ប៉ុន្តែ វា​ជា​ការ​ដាច់​រលាត់ ស្រទាប់​ព្រហ្មចារី​របស់​ស្ត្រី ប៉ុន្តែ មិនមែន​ស្ត្រី​គ្រប់រូប សុទ្ធ​តែ​បែប​នេះ​ឡើយ​។​

ការពិត​ទី​ពីរ​
​ស្ត្រី​មួយ​ចំនួន​កើតមក មិន​មាន​សន្ទះ​ព្រហ្មចារី​នេះ ឬ​បាន​ដាច់​រហែក តាំង​ពី​គេ​មិនទាន់ មានការ​រួមភេទ​ម្លេះ​។

​ការពិត​ទី​បី
ស្ត្រី​មួយ​ចំនួន បាន​បាត់បង់​សន្ទះ​ព្រហ្មចារី​នេះ ដោយសារ​ការរស់នៅ ឬ​សកម្មភាព​មួយចំនួន ដូចជា ការលេង​កីឡា ឬ​ពេល​ដាក់​សំឡី​អនាម័យ​មូល​ចូល ក្នុង​ប្រដាប់ភេទ​។​

​ដូច្នេះ សូម​បុរស​ទាំងឡាយ ឈប់​ដាក់​សម្ពាធ ឬ​គិត​ថា ទាល់តែ​មាន​ឈាម​ក្រោយពេល​រួមភេទ ទើប​បញ្ជាក់ថា នាង​នៅ​ក្រមុំ សម្រាប់​អ្នក​នោះ​អី​។ ក្រៅពីនេះ អ្នក​គួរតែ​សួរ​ខ្លួនឯង​ផងដែរ ថា​តើ​អ្នក​មាន​ភាព​ក​ម្លោះ ឲ្យ​ភរិយា​របស់​អ្នក​ដែរឬទេ​?

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។