ពុទ្ធោ! ហ្ស៊ី​កា (Zika) កំពុង​អុកឡុក ទីក្រុង​បាងកក! សូមប្រយ័ត្នទាំងអស់គ្នា​

ពុទ្ធោ! ហ្ស៊ី​កា (Zika) កំពុង​អុកឡុក ទីក្រុង​បាងកក! សូមប្រយ័ត្នទាំងអស់គ្នា​

តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា មាន​ករណី​វីរុស​ហ្ស៊ី​កា ២១ ករណី​ហើយ ដែល​បាន​កើតឡើង នៅ​កណ្តាល​ក្រុង​ពាណិជ្ជកម្ម Sathon ប្រទេស​ថៃ ហើយ​ក្រុម​សមត្ថកិច្ច និង​ក្រុមគ្រូពេទ្យ​ជំនាញ កំពុង​ដុតដៃដុតជើង និង​ឃ្លាំមើល​ស្ថានការណ៍​នេះ យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត​។​

លោក​វេជ្ជបណ្ឌិត Wantanee Watthana អនុ​លេខា​អចិន្ត្រៃយ៍​រដ្ឋបាល​ទីក្រុង​បាងកក បាន​មានប្រសាសន៍​ឲ្យដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ដែល​ប្តី​របស់​នាង ទើប​នឹង​ត្រឡប់​មកពី ប្រទេស​សិង្ហ​បុរី ក៏​បាន​ឆ្លង​វីរុស​នេះ​ដែរ​។ ស្ត្រី​ម្នាក់​នោះ មាន​កម្តៅ​ឡើង​ខ្ពស់ ឡើង​កន្ទួល​រមាស់ ឈឺ​សន្លាក់ និង​ភ្នែក​ក្រហម​។ នាង​បាន​ឆ្លង​វីរុស​នេះ ក្នុង​ពេល​នាង​មាន​ទម្ងន់ បាន ៣៧ អាទិត្យ ប៉ុន្តែ ក្រោយ​ពេល​សម្រាលកូន​រួច នាង និង​កូន​មាន​សុខភាព​ល្អ​ធម្មតា​នោះ​ទេ​។​

ក្រុម​អាជ្ញាធរ​ក៏​បាន​ទទួលដំណឹង អំពី​ករណី​ផ្សេងៗ​ទៀត នៃ​ជំងឺ​នេះ​ផង​ដែរ​។ ឥឡូវនេះ ស្ថានការណ៍​កំពុង​ស្ថិត​ក្រោម ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​។​
​គួរ​រំលឹក​ផងដែរ​ថា សព្វថ្ងៃនេះ មិនទាន់​មាន​វ៉ាក់សាំង ឬ​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​នៅឡើយ​ទេ​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។