អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយរុស្សុី ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអំពើពុករលួយលុយជាង១២៥លានដុល្លារ

សារព័ត៌មាន NEWSRUSSIA របស់រុស្សុីបានផ្សាយឲ្យដឹងថា អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយរបស់ប្រទេសរុស្សុីម្នាក់ គឺលោក Dmitry Zakharchenko ត្រូវបានប៉ូលិសចាប់ខ្លួនបញ្ជូនទៅកាន់តុលាការកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅថ្មីៗ បន្ទាប់ពីភ្នាក់ងារប៉ូលិសសម្ងាត់ឆ្មក់ចូលផ្ទះមន្ដ្រីរូបនេះរកឃើញទឹកប្រាក់ចំនួន១២២លានដុល្លារអាមេរិក និងប្រមាណ៣លានដុល្លារអាមេរិកទៀតនៅធនាគារ ។

អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយរុស្សុី ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអំពើពុករលួយលុយជាង១២៥លានដុល្លារ

បច្ចុប្បន្ន សមត្ថកិច្ចប៉ូលិសកំពុងសើុបអង្កេតស្វែងរកទ្រព្យសម្បត្តិរបស់លោក Dmitry Zakharchenko ដែលឋិតក្នុងមុខសញ្ញាសង្ស័យបន្តទៀត ។

អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយរុស្សុី ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអំពើពុករលួយលុយជាង១២៥លានដុល្លារ

លោកវរសេនីយ៍ Dmitry Zakharchenko ត្រូវបានស្ថាប័នតុលាការចោទប្រកាន់ពីបទ ទទួលប្រាក់សំណូក  រំលោភអំណាច និងរារាំងដំណើរការនៃការអនុវត្តច្បាប់ តាមបញ្ញត្តិមាត្រា២៨៥ និងមាត្រា២៩៤ នៃច្បាប់ព្រហ្មទណ្ឌរបស់រុស្សុី ៕

អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយរុស្សុី ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអំពើពុករលួយលុយជាង១២៥លានដុល្លារ

Related