ខ្សែការពាររបស់ AC Milan ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ក្រោយប៉ះទង្គិចលលោតតែតបាល់ជ្រុង(មានវិដេអូ)

ខ្សែការពារ Luca Antonelli របស់ AC Milan ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយសង្ស័យមានបញ្ហារបួសត្រង់ក្បាល ក្នុងការប្រកួតចាញ់ Udinese ១-០ នៅកីឡដ្ឋាន San Siro។

ft-img-template.jpg16

កីឡាករអន្តរជាតិរបស់អ៊ីតាលីនេះ ត្រូវបានសែងចេញពីទីលាន ក្រោយពីប៉ះទង្គិចជាមួយកីឡាករគូរប្រកួត ពីការលោតតែត ពីការទាត់បាល់ជ្រុង និងធ្លាក់មកវិញខុសបច្ចេកទេស។

Luca+Antonelli+9hvoDjVRgyGm

មិត្តរួមក្រុមបានប្រតិកម្ម ដើម្បីធានាថា កីឡាករ Antonelli វ័យ ២៩ឆ្នាំ មិនបានលាអណ្តាតចេញ នៅពេលនោះ។ បច្ចុប្បន្ន ក្លិប Milan នៅមិនទាន់ផ្តល់ការអត្ថាធិប្បាយណាមួយ ចំពោះស្ថានភាពរបស់ Antonelli ឡើយ៕

សូមទស្សនាវិដេអូ AC Milan 1-0 Udinese

The post ខ្សែការពាររបស់ AC Milan ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ក្រោយប៉ះទង្គិចលលោតតែតបាល់ជ្រុង(មានវិដេអូ) appeared first on CamboSport.