បងប្អូនត្រកូល«ឃីម» ឈ្នះថៃ នៅ PNN ឯ ឡុង សុភី ផ្តួលឡាវលឿនបំផុត នៅ SEATV

កីឡាករជាបងប្អួនបង្កើត ឃីម ឌីម៉ា និង ឃីម បូរ៉ា បានបង្ហាញភាពខ្លាំងរួមគ្នា តាមរយៈការយកឈ្នះថៃដោយពិន្ទុ និងទាត់ឲ្យសន្លប់ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅលើសង្វៀន PNN កាលពីយប់ថ្ងៃអាទិត្យ។ ចំណែកជើងខ្លាំង ឡុង សុភី បានវាយកែងឲ្យកីឡាករឡាវ Thav Prommin សន្លប់ធំត្រឹមក្នុងរយៈពេលត្រឹម១៩វិនាទី។

mm6

កីឡាករបានបញ្ចប់បរិញ្ញាបត្រច្បាប់នៅសាកលវិទ្យាល័យបៀលប្រាយ ឃីម ឌីម៉ា ដែលមានការងារជា MP នោះ បានយកឈ្នះកីឡាករថៃ Nungtrakan ដោយពិន្ទុដាច់តែម្តង ខណៈការជួបគ្នាលើកទី១ នៅលើសង្វៀនដដែលនេះ កាលពីចុងខែកក្កដា ឌីម៉ា បានយកឈ្នះ Nungtrakan ដោយពិន្ទុទាំងលំបាកបំផុត។

mm5

ចំណែក ឃីម បូរ៉ា បានវាយកែងបញ្ឆោត រួចទាត់ឆ្វេងមួយជើងចំថ្គាមអ្នកប្រដាល់ថៃ Mamai បណ្តាលឲ្យសន្លប់ធំ នៅចុងទឹកទី២ ហើយជ័យជម្នះនេះ បានធ្វើឲ្យ ឃីម បូរ៉ា អាចលប់បំបាត់ភាពឈឺចាប់ ដែលត្រូវបាន Mamai វាយកែងបណ្តាលឲ្យសន្លប់ ក្នុងទឹកទី៤ សម្រាប់ការជួបគ្នា ជាលើកដំបូង នៅសង្វៀន CNC កន្លងមក។

mm4

យ៉ាងណាក៏ដោយ លោក ហេង ប៊ុនឃីម ដែលជាឪពុកបង្កើត និងគ្រូបង្វឹក ឃីម ឌីម៉ា និង ឃីម បូរ៉ា បានមើលឃើញថា កម្រិតនៃការវាយរបស់កូនប្រុសរបស់គាត់ទាំង២នេះ មានការធ្លាក់ចុះជាងមុន ដោយលោកបានបញ្ជាក់ថា៖«ការប្រកួតរបស់ ឌីម៉ា និង បូរ៉ា មានការធ្លាក់ចុះជាងមុន គឺការវាយចេញរបស់គេ ហាក់យឺតជាងមុន ព្រោះពួកគេអត់សូវបានអត់នោះទេ ហេតុនេះបើពួកវាជួបគេខ្លាំង ក៏អាចចាញ់ ឬសន្លប់ដូចតែគ្នាហ្នឹង»។

mm3

ដោយអ្នកលេងស្នៀតជង្គង់ ឡុង សុភី បានវាយកែងផ្តួលកីឡាករឡាវ Thav Prommin ឲ្យសន្លប់ត្រឹមរយៈពេល១៩វិនាទី ដើម្បីទទួលបាន៣ពិន្ទុ ក្នុងការប្រកួតបើកឆាករបស់គេ ដណ្តើមខ្សែក្រវាត់ស្រាបៀរកម្ពុជា នៅលើសង្វៀន SEATV កាលពីថ្ងៃអាទិត្យ ប៉ុន្តែ ផាន់ គ្រាន់ ត្រូវបានកីឡាករឡាវ Thav Poulakvong វាយឡើងចង់ទក់សាច់ មុននឹងចាញ់ពិន្ទុក្នុងការប្រកួត៥ទឹកពេញ៕

mm2

mm1

The post បងប្អូនត្រកូល«ឃីម» ឈ្នះថៃ នៅ PNN ឯ ឡុង សុភី ផ្តួលឡាវលឿនបំផុត នៅ SEATV appeared first on CamboSport.