តារា​ល្បីៗ កំពុង​ជុំ​គ្នា​នៅ​ន័រតុន

តារា​ល្បី​ៗ​របស់​កម្ពុជា​បាន និង​កំពុង​ជួប​ជុំ​គ្នា​នៅ​សាកលវិទ្យាល័យ​ន័រតុន ក្នុង​បេសកកម្ម​ធ្វើ​សន្និសីទ​សារព័ត៌មាន​ពី​កម្មវិធី​ដើរ​លើ​កម្រាល​ព្រំ​ក្រហម ដើម្បី​រក​ថវិកា​ឧបត្ថម្ភ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា។

 

តារា​ទាំង​នោះ​មាន​ ទាំង​តារា​ចម្រៀង និង​តារា​សម្ដែង​ល្បី​ៗ ដូច​ជា ឈិត សុវណ្ណ​បញ្ញា អេឡិច ហ្សូរ៉ា អ៊ុន អាលីហ្សា និង ពេជ្រ អាវីហ្សា ជា​ដើម។ ឈិត សុវណ្ណ​បញ្ញា តារា​ម្នាក់​ក្នុង​ចំណោ​ម​នេះ បាន​ឲ្យ​ដឹង​ថា នេះ​ជា​សកម្មភាពសប្បុរសធម៌​លើក​​ទី​២​របស់​សិល្បករ ដោយ​លើក​ទី​១ សកម្ម​ចុះ​ជួយ​​ជន​ពិការ ហើយ​លើក​ទី​២​នេះ គឺ​ដើម្បី​រក​មូលនិធិ​ជួយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។​

តារា​ល្បីៗ កំពុង​ជុំ​គ្នា​នៅ​ន័រតុន

តាម​ផែន​ការ សកម្មភាព​សិល្បករ​ដើរ​លើ​កម្រាល​ព្រំ​ក្រហម នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ១៧ កញ្ញា​ខាង​មុខ​នេះ នៅ​បរិវេណ​សាកលវិទ្យាល័យ​ខាង​លើ​តែ​ម្ដង។ កម្មវិធី​ខាង​លើ នឹង​​មាន​ទាំង​ពិព័រណ៍​ស្នាដៃ​និស្សិត និង​ការ​ប្រគំ​តន្ត្រី​ផង ហើយ​ថវិកា​បាន​​ពី​កម្មវិធី​នឹង​បរិច្ចាគ​ទៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា៕

 

តារា​ល្បីៗ កំពុង​ជុំ​គ្នា​នៅ​ន័រតុន

រាយការណ៍ ៖ ម៉ាលីដា