​មក​ដល់​ហើយ!​ កម្មវិធី​ប្រកួត​សម្រស់ដ៏​ធំ​ប្រចាំ​ឆ្នាំ​ «កញ្ញា​ឯក​កម្ពុជា​ ២០១៦»

តើ​យុវតីមាន​ក្ដី​សុបិន​ចង់​ក្លាយ​ជា​បវរកញ្ញា​ឯក​មែន​ទេ?​ ​ឱកាស​ល្អ​​​បាន​មក​ដល់​ហើយ​ គឺកម្មវិធី «កញ្ញា​ឯក​កម្ពុជា​ ២០១៦» ឬ “Miss Cambodia 2016″​។​ នេះ​គឺ​ជា​លើក​ដំបូង​ដែល​បេក្ខនារី​​ស្រស់​ស្អាត​មាន​ឱកាស​ក្លាយ​ជា​កញ្ញា​ឯក​កម្ពុជា​ ថែម​ទាំង​ក្លាយ​ជា​តំណាង​ប្រទេស​ទៅ​ចូល​រួម​ប្រកួត​បវរកញ្ញា​អន្តរជាតិ​ទៀត​ផង។​

 

បើ​តាម​លោក​ Romyr Libo-no ​នាយក​គ្រប់​គ្រង​ទី​ភ្នាក់ងារ​ អារ៉ាយស៍​ (Arise Agency)​ ដែល​ជា​ក្រុមហ៊ុន​​ទទួល​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ បាន​ឲ្យ​ដឹង​ថា​​៖​ នេះ​ជា​ឱកាស​ល្អ​ដែល​កម្ពុជា​អាច​មាន​បេក្ខភាព​ចូល​ទៅ​ក្នុង​ផែន​ទី​ស្រី​ស្អាត​ពិភព​លោក​ ហើយ​ក៏​ជា​ឱកាស​ល្អ​សម្រាប់​យើង​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​វប្បធម៌​ និង​វិស័យ​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ពិភព​លោក​ផង​ដែរ។​

 

ជយលាភី​ម្នាក់​នឹង​ទទួល​បាន​ការ​បំពាក់​មកុដ​បវរកញ្ញា​ឯក​កម្ពុជា​ ឆ្នាំ២០១៦​ រួម​ជា​មួយ​បេក្ខនារី​ជយលាភី​៤​នាក់​ទៀត​ដែល​ជា​សមាជិក​អម។​ អ្នក​ទាំង​៥​នឹង​ទៅ​ចូលរួម​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ។​

 

​មក​ដល់​ហើយ!​ កម្មវិធី​ប្រកួត​សម្រស់ដ៏​ធំ​ប្រចាំ​ឆ្នាំ​ «កញ្ញា​ឯក​កម្ពុជា​ ២០១៦»

 

លក្ខខណ្ឌ​ចូល​រួម៖
–  ​​សញ្ជាតិ​ខ្មែរ
–  ​អាយុ​ចាប់​ពី​ ១៨​ ដល់​ ២៥​ ឆ្នាំ
–  នៅ​លីវ​ ​
–  ​កម្ពស់​យ៉ាង​តិច​ចាប់​ពី​ ១,៦៨​ម ឡើង​ទៅ
–  មាន​សុខភាព​ល្អ​ និង​មាន​ពេល​វេលា​គ្រប់​គ្រាន់
–  មាន​អាកប្ប​កិរិយា​សីលធម៌​ល្អ
–  ​មាន​កម្រិត​វប្បធម៌​យ៉ាង​តិច​ត្រឹម​វិទ្យាល័យ​
–  មិន​ត្រូវ​ជាប់​ពាក់​ព័ន្ធ​កុង​ត្រា​ជាមួយ​ក្រុមហ៊ុន​ណា​មួយ​ឡើយ។

 

បេក្ខនារី​ត្រូវ​ដាក់​មក​ជូន​នូវ​ពាក្យ​សុំ​ដែល​បាន​បំពេញ​រួច​ភ្ជាប់​ជាមួយ​រូប​ថត​ដែល​ថត​ពាក់​កណ្ដាល​ខ្លួន​ និង​ពេញ​មួយ​ជំហរ​ខ្លួន​ រួម​ជា​មួយ​ច្បាប់​ដើម​ និង​ច្បាប់​ចម្លង​នៃ​អត្តសញ្ញាណប័ណ្ណ​ ឬ​សំបុត្រ​កំណើត​ និង​លិខិត​ឆ្លង​ដែន​ប្រសិន​បើ​មាន។​

 

បេក្ខនារី​អាច​ទាញ​យក​ពាក្យ​តាម​រយៈ​វេបសាយ​៖ www.misscambodia.com ឬ​ ក៏​មក​ទទួល​ពាក្យ​ដោយ​ផ្ទាល់​នៅ​ការិយាល័យ​ ភ្នាក់​ងារ​ អារ៉ាយស៍​ (Arise Agency) ដែល​ស្ថិត​នៅ​ផ្ទះ​លេខ​ A22, ផ្លូវLa Seine,​ កោះ​ពេជ្រ​,​ ភ្នំពេញ។​

 

ការ​ទទួល​ពាក្យ​គឺ​ចាប់​ពី​ម៉ោង​ ៩:០០​ព្រឹក​ ដល់​ម៉ោង​ ៦:០០​ ល្ងាច​ រៀង​រាល់​ថ្ងៃ​ ច័ន្ទ​ ដល់​ថ្ងៃ​សុក្រ​ រហូត​ដល់​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​ ២០១៦។​

​ការ​ជ្រើស​រើស​កញ្ញា​ឯក​ និង​ប្រព្រឹត្ត​ទៅ​តាម​កាល​បរិច្ឆេទ​ និង​ទីតាំង​ជ្រើសរើស​ដូច​​ខាង​ក្រោម៖
ថ្ងៃ​ទី ១៦​-១៧​ ខែ​កញ្ញា​ ខេត្ត​បាត់​ដំបង​ (សណ្ឋាគារ​ ខេមរា​បាត់ដំបង១)
ថ្ងៃ​ទី​ ១៩-២០​ ខែ​កញ្ញា​ ខេត្ត​កំពង់ចាម​ (សណ្ឋាគារ​ ៧មករា)
ថ្ងៃ​ទី ២១-២២​ ខែ​កញ្ញា​ ខេត្ត​តាកែវ​​ (សណ្ឋាគារ​ អាលីសវីឡា)
ថ្ងៃ​ទី​ ២៣-២៤​ ខែ​កញ្ញា​ ទីក្រុង​ភ្នំពេញ​ (សណ្ឋាគារ​ ណាហ្គាវើល) ។

 

យុវតីដែលមានសម្រស់ ស្រស់ ទាក់ទាញ​ ឆើតឆាយ នឹងអាចជាកញ្ញាឯកកម្ពុជាប្រចាំឆ្នាំ២០១៦!

ឆាប់ឡើង ចូលរូមប្រកួតឥលូវនេះដើម្បីការផ្លាស់ប្តូរដ៏អស្ចារ្យ!

 

សម្រាប់​ព័ត៌មាន​លំអិត​សូម​ចូល​ទៅ​កាន់៖
វេបសាយ៖​ www.misscambodia.org
ហ្វេសប៊ុក៖​ www.facebook.com/cambodiapageantry
អ៊ីស្ដាក្រាម៖​ www.istragram.com/misscambodiaorg ៕