Rodrigo Duterte អាចនឹងធ្វើឲ្យហ្វីលីពីនក្លាយជាប្រទេសគ្មានឧក្រិដ្ឋកម្មទាល់តែសោះ

ខណៈដែលកើតមានការរិះគន់ជាច្រើន ទៅកាន់លោក Rodrigo Duterte ចំពោះសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ដែលធ្វើឡើងដោយមន្ត្រីអង្គការសិទ្ធិមនុស្ស អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានាធិបតីអាមេរិក ស្រាប់តែលេចមុខលោក Kok Li Peng ជារដ្ឋទូតសិង្ហបុរីប្រចាំនៅក្រុង Manila ចេញមកសរសើរចំពោះការដឹកនាំរបស់លោក Duterte ហើយលោកអាចនឹងធ្វើឲ្យហ្វីលីពីនក្លាយជាប្រទេសដែលគ្មានឧក្រិដ្ឋកម្មសោះ នៅថ្ងៃខាងមុខ ។

របៀបវារៈដ៏គ្រប់ជ្រុងជ្រោយរបស់លោក Duterte អាចនឹងប្រែហ្វីលីពីនឲ្យក្លាយជាប្រទេសដំបូងគេ ដែលគ្មានឧក្រិដ្ឋកម្មទាល់តែសោះ ។ “ខ្ញុំគិតថា ប្រធានាធិបតីរបស់អ្នក នឹងជួបប្រទះបញ្ហាច្រើន តែគាត់នឹងនៅតែព្យាយាមបំពេញរបៀបវារៈរបស់គាត់ ជាមួយនឹងបទពិសោធន៍ដែលគាត់មាន ។” លោក Kok Li Peng បានថ្លែងដូចនេះកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ។

ប្រជាជនហ្វីលីពីនច្រើនជាង១៦លាននាក់ បានបោះឆ្នោតឲ្យលោក Duterte ឡើងធ្វើជាប្រធានាធិបតី ជាមួយនឹងការសន្យាថា នឹងលុបបំបាត់ឧក្រិដ្ឋកម្មគ្រឿងញៀនទាំងស្រុង ទន្ទឹមនឹងនេះ ក្រុម Oxford Business Group ជាក្រុមស្រាវជ្រាវផ្នែកសេដ្ឋកិច្ច និងទីផ្សារ បានចាត់ទុកថា លោក Duterte ទទួលបានមរតករបស់ហ្វីលីពីន ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចល្អបំផុតក្នុងអាស៊ីអាគ្នេយ៍ ពោលគឺត្រឹមតែ៨ឆ្នាំប៉ុណ្ណោះ ផ្សារហ៊ុនហ្វីលីពីនបានកើនឡើងទ្វេដង ដោយនៅឆ្នាំ២០០៨មានតែ៣៦០០ប៉ុណ្ណោះ តែនៅឆ្នាំ២០១៦វាបានកើនដល់៧០០០ ។

លោករដ្ឋទូត Kok Li Peng នៅតែមានគំនិតដ៏វិជ្ជមានលើរដ្ឋបាលលោក Duterte ដោយលោកជឿជាក់ថា ការដឹកនាំរបស់ប្រធានាធិបតីរូបនេះ នឹងនាំមកនូវភាពស្ដុកស្ដម្ភ ភាពទំនើប ភាពស្អាត និងសន្តិសុខដ៏ល្អដល់ហ្វីលីពីន ហើយលោកបន្តថា “នេះជាពេលវេលាសម្រាប់ហ្វីលីពីនហើយ ប្រទេសណាក៏មានពេលវេលារបស់ខ្លួនដូច្នេះដែរ ។” ៕

ប្រភព៖ kqube


Rodrigo Duterte អាចនឹងធ្វើឲ្យហ្វីលីពីនក្លាយជាប្រទេសគ្មានឧក្រិដ្ឋកម្មទាល់តែសោះ

លោក Duterte ប្រកាសដកតំណែងមន្រ្តីតែងតាំងទាំងអស់ ដោយសាររឿងពុករលួយ

Rodrigo Duterte អាចនឹងធ្វើឲ្យហ្វីលីពីនក្លាយជាប្រទេសគ្មានឧក្រិដ្ឋកម្មទាល់តែសោះ

អាមេរិក “បើកផ្លូវ” ឲ្យជនរងគ្រោះក្នុងហេតុការណ៍ភេរវកម្ម​កាលពី១៥ឆ្នាំមុន ប្តឹងប្រឆាំងប្រទេសអារ៉ាប៊ី សាអូឌី ទាមទាររកយុត្តិធម៌