Manny Pacquiao ផ្តល់ជំនួយ៥លានដុល្លារ ដល់សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក Duterte

ថ្មីៗនេះអ្នកប្រដាល់ Manny Pacquiao ត្រូវបានគេហទំព័រ Socialnewsph របស់ហ្វីលីពីន បានចុះផ្សាយថា រូបគេនឹងផ្ដល់កញ្ចប់ទឹកប្រាក់ចំនួន ៥លានដុល្លារសហរដ្ឋអាមេរិកដល់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ក្នុងការធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀនក្នុងប្រទេសនេះ។

កីឡាករប្រដាល់ដ៏ល្បីឈ្មោះរូបនេះបាននិយាយថា ” ខ្ញុំសង្ឃឹមថាខ្ញុំអាចទទួលយករាល់ការចំណាយទាំងអស់ដែលពាក់ព័ន្ធឫធ្វើលើសពីនេះទៅទៀត ហើយនេះជាលុយបន្តិចបន្តួចដែលអាចជួយឲ្យដល់គោលដៅចុងក្រោយមួយក្នុងការធ្វើឲ្យប្រទេសនេះគ្មានគ្រឿងញៀន”។ ទន្ទឹមនេះដែរ លោក Rodrigo Duterte ក៏បានថ្លែងអំណរគុណដល់  Pacquiao និងកោតសរសើរយ៉ាងខ្លាំងក្នុងការយកចិត្តទុកដាក់ចំពោះរដ្ឋាភិបាល។

យ៉ាងណាមិញ លោកបានសន្យាថា លោកនឹងធ្វើយុទ្ធនាការប្រឆាំងគ្រឿងញៀននេះឡើង ដើម្បីជាប្រយោជន៍ជាតិ មិនមែនសម្រាប់ប្រយោជន៍បុគ្គលខ្លួនលោកទេ ហើយការធ្វើយុទ្ធនាការប្រឆាំងគ្រឿងញៀននេះ គឺជាសង្គ្រាមដ៏គ្រោះថ្នាក់មួយដែលសម្លាប់ជីវិតមនុស្សអស់ជាច្រើន៕

ប្រភព៖ kqube


Manny Pacquiao ផ្តល់ជំនួយ៥លានដុល្លារ ដល់សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក Duterte

​លោកស្រី Hilary Clinton មានអាការៈមិនប្រក្រតី បន្ទាប់ពីចូលរួមកម្មវិធីរំលឹកខួបនៃសោកនាដកម្ម ១១/កញ្ញា (មានវីដេអូ)

Manny Pacquiao ផ្តល់ជំនួយ៥លានដុល្លារ ដល់សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក Duterte

លោក ហ៊ុន សែន នឹងបន្ថែមអង្គរក្ស ៣៥០ នាក់ទៀត