នាវា​ពិឃាដ​, នាវាមុជទឹក យន្តហោះ​បើក​ជាប់​ទឹក​… សម្ញែងខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​សមយុទ្ធ​យោធា​រួម​ចិន​-​រុស្ស៊ី និពន្ធដោយ : ទេព អ៊ីវិសាល       September-12-2016, 4:30 pm         113

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132នាវា​ពិឃាដ​, នាវាមុជទឹក យន្តហោះ​បើក​ជាប់​ទឹក​... សម្ញែងខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​សមយុទ្ធ​យោធា​រួម​ចិន​-​រុស្ស៊ី​ដូច​ការគ្រោងទុក ចិន និង​រុស្ស៊ី បានចាប់ផ្តើម​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​រយៈពេល​ប្រាំបី​ថ្ងៃ​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៩ ខែកញ្ញា​នេះ​។ សមយុទ្ធ​យោធា​នេះ កំពុងតែ​ធ្វើឡើង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែលជា​តំបន់​ជម្លោះដែនសមុទ្រ​ដ៏​ចម្រូងចម្រាស​រវាង​ចិន និង​រដ្ឋ​សមាជិក​អាស៊ាន​មួយចំនួន​។

«​នាវា​ពិឃាដ​, នាវាមុជទឹក​, យន្តហោះ​ចម្បាំង​, ឧទ្ធម្ភាគចក្រ​កងជើង​ទឹក និង​យន្តហោះ​អាច​បើក​ជាប់​ទឹកបាន រួម​ជាមួយនឹង​សព្វាវុធ​យោធា​ជាច្រើន​ផ្សេងទៀត ដែលជា​របស់​ចិន និង​រុស្ស៊ី បានបង្ហាញ​ខ្លួន​នៅក្នុង​សមយុទ្ធ​យោធា​ដែនសមុទ្រ​រួម (Joint-Sea 2016) រវាង​ប្រទេស​ទាំងពីរ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ស្ថិតនៅ​ភាគខាងត្បូង​ខេត្ត ហ្គា​ង​ដុង​នៃ​ប្រទេស​ចិន​។​» នេះ​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន លោក Liang Yang ដែល​បាន​ចុះផ្សាយ​តាម​គេហទំព័រ​របស់ខ្លួន​។

នាវា​ពិឃាដ​, នាវាមុជទឹក យន្តហោះ​បើក​ជាប់​ទឹក​... សម្ញែងខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​សមយុទ្ធ​យោធា​រួម​ចិន​-​រុស្ស៊ី និពន្ធដោយ : ទេព អ៊ីវិសាល       September-12-2016,  4:30 pm         113

​តាមរយៈ​សេចក្តីថ្លែងការណ៍​ដដែល​នោះ សមយុទ្ធ​យោធា​រួម​រវាង​មហា​ទាំងពីរ ផ្តោតលើ​ប្រតិបត្តិ​ការការពារ សង្គ្រោះ និង​ប្រតិបត្តិការ​ប្រឆាំងនឹង​នាវាមុជទឹក​។ ហើយ​សមយុទ្ធ​យោធា​នេះ ត្រូវធ្វើឡើង​តាម​ទម្លាប់ ដែល​ក្រុង​ប៉េកាំង អះអាងថា​ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន និង​រុស្ស៊ី ពោលគឺ ចិន ថា មិន​សំដៅលើ​ភាគី​ទី​បី​ណា​ឡើយ​។​

​សូម​ជម្រាប​ផងដែរ​ថា ចិន និង​រុស្ស៊ី បានចាប់ផ្តើម​សមយុទ្ធ​យោធា​រួមគ្នា​ក្នុង​ដែនសមុទ្រ​ជាមួយគ្នា​តាំងពី​ឆ្នាំ​២០១២​មកម្ល៉េះ​។ ហើយ​សមុទ្រ​យោធា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នេះ គឺជា​សមយុទ្ធ​រួម​លើក​ទី​៥​ហើយ​។ កាលពី​ឆ្នាំមុន ភាគី​ទាំងពីរ ក៏បាន​ធ្វើ​សមយុទ្ធ​លក្ខណៈ​បែបនេះ​ដែរ នៅក្នុង​សមុទ្រ​ជប៉ុន​។

​បើទោះបីជា រដ្ឋាភិបាល​ក្រុង​ប៉េកាំង អះអាងថា​សមយុទ្ធ​យោធា​របស់ខ្លួន​ជាមួយនឹង​រុស្ស៊ី ធ្វើឡើង​តាម​ទម្លាប់​ក៏ដោយ គេ​សង្កេតឃើញថា រយៈពេល​ចុងក្រោយ​នេះ ក្រុង​ប៉េកាំង បានធ្វើ​សមយុទ្ធ​យោធា​ជា​ញឹកញាប់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ក្នុងនោះ នៅមុន​ពេល​នៃ​ការប្រកាស​សាលក្រម​របស់​តុលាការអន្តរជាតិ​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​មួយ​សបា្តហ៍ និង​ក្នុង​ថ្ងៃ​នៃ​ការប្រកាស​សាលក្រម​នោះ ក្រុង​ប៉េកាំង ក៏បាន​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​នៅ​ថ្ងៃ​បន្តបន្ទាប់​គ្នា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។

នាវា​ពិឃាដ​, នាវាមុជទឹក យន្តហោះ​បើក​ជាប់​ទឹក​... សម្ញែងខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​សមយុទ្ធ​យោធា​រួម​ចិន​-​រុស្ស៊ី និពន្ធដោយ : ទេព អ៊ីវិសាល       September-12-2016,  4:30 pm         113

​សូម​ជម្រាប​ផងដែរ នៅ​ថ្ងៃទី​១២ ខែកក្កដា កន្លងទៅ តុលាការ​ម​ជ្ឈ​ត្ត​កម្ម​អន្តរជាតិ​ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់ បានប្រកាស​សាលក្រម​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​តាម​បណ្តឹង​របស់​ហ្វីលីពីន ដោយ​បកស្រាយ ថា ការទាមទារ និង​សកម្មភាព​ផ្សេងៗ​របស​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​មិនមាន​មូលដ្ឋាន​ផ្នែក​ច្បាប់​ឡើយ​។ ភា្ល​មៗ​នោះ ក្រុង​ប៉េកាំង ក៏បាន​ប្រកាស​ច្រានចោល និង​មោឃភាព​សាលក្រម​នោះ ហើយ ទាំង​ថែមទាំង​ប្តេ​ជា្ញ​ការពារ​អធិបតេយ្យ និង​ផលប្រយោជន៍ និង​សិទ្ធិ​ដែនសមុទ្រ​របស់ខ្លួន​គ្រប់​មធ្យោបាយ​។ ជាពិសេស​នោះ​ក្រុង​ប៉េកាំង ក៏​ត្រៀម​ឆ្លើយតប​ទៅនឹង​សកម្មភាព​ផ្សេងៗ​ពី​គំរាម​ខាងក្រៅ​ផងដែរ​។​

​មួយវិញទៀត​នោះ ការធ្វើ​សមយុទ្ធ​យោធា​នេះ ក៏​ស្រប​ពេលដែល​ស្ថានភាព​សមុទ្រ​ចិន​ខាងត្បូង​កំពុង​តែមាន​ភាព​តានតឹង​ស្រាប់ ហើយ វា ក៏មាន​ន័យ​ដែរ​ថា តួអង្គ​ថ្មី គឺ​រុស្ស៊ី ក៏មាន​វត្តមាន​នៅក្នុង​ដែន​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ បច្ចុប្បន្ន អាមេរិក បាននិងកំពុង​តែ​ប្រើប្រាស់​ច្បាប់​អន្តរជាតិ​នៃ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ការហោះហើរ​ដើម្បី​ជា​លេស​សម្រាប់​ការបញ្ជូន​នាវាចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់​ធុន​ធំ​របស់ខ្លួន​ទៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ជាការ​ប្រជែង​មួយ​ជាមួយនឹង​ចិន​ដែល​កំពុងតែ​បន្តសកម្មភាព​ឥតឈប់ឈរ​នៅក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​៕