ហ៊ីលឡារី គ្លីនតុន វិលមុខពេលចូលរួមរំលឹកព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី ១១ ខែកញ្ញា (មានវីដេអូ)

6 Videos


យោងតាមបណ្តាញផ្កាយរណបរុស្ស៊ី ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៦ បានឲ្យដឹងថា ប៉ុន្មានថ្ងៃមុននេះ លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលជាបេក្ខជនប្រធានាធិបតីអាមេរិក មកពីគណៈបក្សប្រជាធិបតេយ្យ គឺក្នុងពេល ទៅចូលរួមកាន់ទុក្ខជនរងគ្រោះពីការវាយប្រហាភេរវកម្មនៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ (៩១១) គម្រប់ខួប ១៥ ឆ្នាំ នោះគ្រូពេទ្យផ្ទាល់ខ្លួនរបស់លោកស្រីបានធ្វើរោគវិនិច្ឆ័យ ដោយបញ្ជាក់ថា លោកស្រី មានជំងឺរលាកទងសួត ។

ហ៊ីលឡារី គ្លីនតុន វិលមុខពេលចូលរួមរំលឹកព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី ១១ ខែកញ្ញា (មានវីដេអូ)

ចំណែកឯលោក Nuck Meryl ដែលជាអ្នកនាំពាក្យនៃក្រុមឃោសនារកសម្លេង ឲ្យលោកស្រី ហ៊ីល ឡារី នោះក៏មុននេះបន្តិចបានអះអាងថា មុនពេលលោកស្រីទៅចូលរួមក្នុងព្រឹត្តិការណ៍ ៩១១ គឺលោកស្រីមានអារម្មណ៍ថា មានអាការៈមិនសូវស្រួលខ្លួនរួចជាស្រេចទៅហើយ ។ តាមរយៈនៃការថ្លែងការណ៍ របស់លោកស្រីវេជ្ជបណ្ឌិត Lisa Bell Dark បាឲ្យដឹងថា លោកស្រី ហ៊ីល ឡារី មានអាការៈក្អកជាច្រើនថ្ងៃមក ហើយ ហើយនៅថ្ងៃទី ៩ ខែកញ្ញា ក៏នៅតែបន្តអាការៈក្អកដដែល និង ក្រោយពេលពិនិត្យរោគទើបវិនិច្ឆ័យបានថា មានជំងឺរលាកទងសួត ។

ហ៊ីលឡារី គ្លីនតុន វិលមុខពេលចូលរួមរំលឹកព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី ១១ ខែកញ្ញា (មានវីដេអូ)

យោងតាមប្រភពបណ្តាញព័ត៌មាន CNN បានឲ្យដឹងថា នៅក្នុងថ្ងៃទៅចូលរួមកាន់ទុក្ខជន រងគ្រោះពីព្រឹត្តិការណ័ ៩១១ លោកស្រី ហ៊ីលឡារី មានអាការៈមិនសូវស្រួលខ្លួន ហើយក៏ចាកចេញពីទីកន្លែង ប្រារព្ធពិធីមុនពេលកំណត់ ។ អ្នកដែលបានឃើញផ្ទាល់ភ្នែកបានរៀបរាប់ថា ពេលនោះលោកស្រី ហ៊ីល ឡារី ហាក់ ដូចជាធីងធូង មានអាការៈវិលមុខរកកលនឹងដួល តែភ្លាមៗនោះត្រូវបានអង្គរក្សស្ទុះមកគ្រាលោកស្រីឡើងលើ រថយន្ត ។ បន្ទាប់មក អ្នកនាំពាក្យនៃក្រុមឃោសនារកសម្លេងឆ្នោតឲ្យលោកស្រីនោះបានប្រកាសថា លោក ស្រីគ្រាន់តែមានអាការៈមិនសូវស្រួលខ្លួន និង វិលមុខបន្តិចបន្តួចប៉ុណ្ណោះ ហើយត្រូវការសម្រាកជាច្រើនថ្ងៃ គឺ មានសុខភាពល្អប្រសើរជាប្រក្រតីឡើងវិញហើយ ។

ហ៊ីលឡារី គ្លីនតុន វិលមុខពេលចូលរួមរំលឹកព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី ១១ ខែកញ្ញា (មានវីដេអូ)

គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃទៅចូលរួមក្នុងពិធីកាន់ទុក្ខជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងព្រឹត្តិ ការណ៍ការវាយប្រហារភេរវកម្ម ៩១១ គឺលោក Donal Trump ដែលជាបេក្ខជនប្រធានាធិបតីអាមេរិក មកពី គណៈបក្សសាធារណៈរដ្ឋ ក៏មានវត្តមាននៅក្នុងពិធីនោះផងដែរ ៕ គ ឡេង
ហ៊ីលឡារី គ្លីនតុន វិលមុខពេលចូលរួមរំលឹកព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី ១១ ខែកញ្ញា (មានវីដេអូ)ហ៊ីលឡារី គ្លីនតុន វិលមុខពេលចូលរួមរំលឹកព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី ១១ ខែកញ្ញា (មានវីដេអូ)ហ៊ីលឡារី គ្លីនតុន វិលមុខពេលចូលរួមរំលឹកព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី ១១ ខែកញ្ញា (មានវីដេអូ)ហ៊ីលឡារី គ្លីនតុន វិលមុខពេលចូលរួមរំលឹកព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី ១១ ខែកញ្ញា (មានវីដេអូ)ហ៊ីលឡារី គ្លីនតុន វិលមុខពេលចូលរួមរំលឹកព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី ១១ ខែកញ្ញា (មានវីដេអូ)ហ៊ីលឡារី គ្លីនតុន វិលមុខពេលចូលរួមរំលឹកព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី ១១ ខែកញ្ញា (មានវីដេអូ)ហ៊ីលឡារី គ្លីនតុន វិលមុខពេលចូលរួមរំលឹកព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី ១១ ខែកញ្ញា (មានវីដេអូ)