សុខ សោម៉ាវត្តី គ្រងឈុតកីឡា ក្នុងពិធីសម្ពោធរឿងអ៊ីចឹង មានអីស្អាតប្លែក!

6 Videos


តារាសម្តែងនិងពិធីការិនីរូបស្រស់ សុខ សោម៉ាវត្តី បានបង្ហាញវត្តមាន នៅក្នុងខ្សែភាពថ្មីមួយរបស់ផលិតកម្មរ៉ុក ដែលមានចំណងជើងថា «ខូចចិត្តអាជីព» ក្នុងតំណែងជាតួឯកស្រី ។ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះ នៅថ្ងៃក្រុងពាលីគេសង្កេតឃើញ សុខ សោម៉ាវត្តី ស្ថិតក្នុងសម្លៀកបំពាក់កីឡាពណ៌ខៀវ ដែលមើលទៅ ស្រស់ប្លែក ។

សុខ សោម៉ាវត្តី គ្រងឈុតកីឡា ក្នុងពិធីសម្ពោធរឿងអ៊ីចឹង មានអីស្អាតប្លែក!

នេះជាលើកដំបូងហើយ ដែល សុខ សោម៉ាវត្តី បានចូលរួមក្រុងពាលីរឿងក្នុងសម្លៀកបំពាក់កីឡាដូចនេះ ។ តែយ៉ាងណាមើលទៅសក្តិសមជាមួយនឹងរូបរាងរបស់តារាសម្តែងរូបនេះ ។ «ខូចចិត្តអាជីព» បានចាប់ ផ្តើមក្រុងពាលី កាលពីថ្ងៃទី ១០ ខែកញ្ញានេះ ដោយមានការចូលរួមពីសំណាក់តារាប្រុសស្រីជាច្រើនដួង ។ ក្នុងនោះតារាដែលចូលរួមសម្ពោធរឿងសុទ្ធតែស្លៀកសម្លៀកបំពាក់កីឡា ។

សុខ សោម៉ាវត្តី គ្រងឈុតកីឡា ក្នុងពិធីសម្ពោធរឿងអ៊ីចឹង មានអីស្អាតប្លែក!

អ្វីដែលកត់សំគាល់នោះ តួឯកប្រុសនៅក្នុងរឿងនេះគឺ លោក លី វ៉ាហេទ ជាកីឡាបាល់ទាត់ ដែលមានតួនាទីជាខ្សែការពារនៅក្នុងក្លឹបបឹងកេតអង្គរ ។ ប៉ុន្តែនៅថ្ងៃសម្ពោធរឿង គេមិនបានឃើញវត្តមានតួប្រុសទេ ។ ដោយសារលោកជាប់ត្រៀមខ្លួនប្រកួត AFF U-19 Championship 2016 នៅប្រទេសវៀតណាម ។ នេះជាលើកទីមួយហើយ ដែលស្រីស្អាត សុខ សោម៉ាវត្តី បានប៉ះគ្នាជាមួយកីឡាករ លី វ៉ាហេទ នៅក្នុង«រឿងខូចចិត្តអាជីព» ។

សុខ សោម៉ាវត្តី គ្រងឈុតកីឡា ក្នុងពិធីសម្ពោធរឿងអ៊ីចឹង មានអីស្អាតប្លែក!

ក្រៅពីនោះ ក៏មានការចូលរួមពីសំណាក់ តារា កំ ប្លែងជាច្រើនរូប ដែលមានដូចជានាយចឺម និងនាយតេឡេជាដើម ។ រឿងនេះចំណាយដើមទុនប្រមាណ ជា ៦ ម៉ឺនដុល្លារ ។ មុននិងសម្រេចចិត្ត ផ្អាកពីការសម្តែង សុខ សោម៉ាវត្តី បានព្យាយាមសម្រុកថតរឿងជាបន្តបន្ទាប់ មានដូចជារឿង «សួស្តីលោកគ្រូ កម្លោះ» «SuperMom» និង «រឿងខូចចិត្តអាជីព» ៕ ចេនី

សុខ សោម៉ាវត្តី គ្រងឈុតកីឡា ក្នុងពិធីសម្ពោធរឿងអ៊ីចឹង មានអីស្អាតប្លែក!សុខ សោម៉ាវត្តី គ្រងឈុតកីឡា ក្នុងពិធីសម្ពោធរឿងអ៊ីចឹង មានអីស្អាតប្លែក!សុខ សោម៉ាវត្តី គ្រងឈុតកីឡា ក្នុងពិធីសម្ពោធរឿងអ៊ីចឹង មានអីស្អាតប្លែក!សុខ សោម៉ាវត្តី គ្រងឈុតកីឡា ក្នុងពិធីសម្ពោធរឿងអ៊ីចឹង មានអីស្អាតប្លែក!សុខ សោម៉ាវត្តី គ្រងឈុតកីឡា ក្នុងពិធីសម្ពោធរឿងអ៊ីចឹង មានអីស្អាតប្លែក!