គ្រោះថ្នាក់ណាស់! បន្លែត្រកួនជាង ១.៥ តោននៅវៀតណាម ភាគខាងត្បូង ត្រូវបានរកឃើញថា បានដាំដុះដោយការស្រោចថ្នាំពណ៌ សម្លៀកបំពាក់

(ហូជីមីញ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម បានរាយការណ៍ថា ត្រកួនដែលជាប្រភេទ បន្លែដ៏ពេញនិយមនៅក្នុងប្រទេសវៀតណាម ចំនួនជាង ១.៥តោន ត្រូវបានដាំដុះដោយសារធាតុ «គីមីយ៉ាងជោគជាំ» ដែលត្រូវបានប្រើប្រាស់ ដើម្បីធ្វើឲ្យបន្លែនេះ មានពណ៌បៃតងខ្ចីគួរឲ្យចង់ ទទួលទាន និងនៅស្រស់បានរយៈពេលយូរ។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០១៦។

ប្រភពដដែលបានឲ្យដឹងថា សមត្ថកិច្ចបានចុះឆែកឆេរកឃើញថា លំនៅដ្ឋានចំនួន ០៣ គ្រួសារ នៅសង្កាត់ Cu Chi នៃទីក្រុងហូជីមិញ បានធ្វើការស្រោចស្របបន្លែត្រកួនរបស់ពួកគេដោយប្រើ សារធាតុគីមីសម្រាប់លាបថ្នាំពណ៌សម្លៀកបំពាក់ ដែលជារឿងមួយដែលគ្រោះថ្នាក់បំផុត ដល់សុខភាពអ្នកបរិភោគ។

គ្រួសារទាំង០៣ខាងលើ បាននិយាយថា ពួកគេបានលក់បន្លែត្រកួននេះក្នុងមួយថ្ងៃៗអស់ចំនួន ៥០០គីឡូក្រាម នៅក្នុងរយៈពេល ០២ឆ្នាំមកហើយ ទើបត្រូវបានសមត្ថកិច្ចវៀតណាម ស្រាវជ្រាវ និងចាប់ខ្លួននៅពេលនេះ៕
គ្រោះថ្នាក់ណាស់! បន្លែត្រកួនជាង ១.៥ តោននៅវៀតណាម ភាគខាងត្បូង ត្រូវបានរកឃើញថា បានដាំដុះដោយការស្រោចថ្នាំពណ៌ សម្លៀកបំពាក់

ប្រភព៖ Fresh News

  • គ្រោះថ្នាក់ណាស់! បន្លែត្រកួនជាង ១.៥ តោននៅវៀតណាម ភាគខាងត្បូង ត្រូវបានរកឃើញថា បានដាំដុះដោយការស្រោចថ្នាំពណ៌ សម្លៀកបំពាក់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:ជីវិតនិងសង្គម
Tags: