រថយន្តច្រើនគ្រឿង មនុស្សច្រើននាក់​បានធ្លាក់ចូលក្នុងទឹក បន្ទាប់ពីបាក់ស្ពានដ៏ធំមួយនៅប្រទេសចិន(វីដេអូ)

ប្រភពព័ត៌មាន CCTV បានផ្សព្វផ្សាយកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ថា ស្ពានដ៏ធំមួយកន្លែង ស្ថិតនៅក្នុងខេត្ត Jiangxi ប្រទេសចិន បានបាក់ធ្លាក់ចូលក្នុងទឹក ដោយនាំយកទៅជាមួយរថយន្តជាច្រើនគ្រឿង និងមនុស្សផងដែរ ប៉ុន្តែគេមិនដឹងថា តើមានប៉ុន្មានដែលរងគ្រោះនោះឡើយ ។

វីដេអូថតបានភ្លាមដោយបណ្តាញទូរទស្សន៍ CCTV ឲ្យឃើញថា រថយន្តធុនធំ៣គ្រឿង ត្រូវស្ពានបាក់សង្កត់ពីលើ ខណៈដែលរថយន្ត៥គ្រឿងផ្សេងទៀត ត្រូវជួយសង្គ្រោះទាន់ពេល រីឯរថយន្ត៣គ្រឿងផ្សេងទៀត បាត់ដាន ។

ប្រភពបន្តថា ស្ពាននេះកំពុងស្ថិតក្នុងដំណើរការវាយកម្ទេចចោល ហើយគេមិនដឹងថា មូលហេតុអ្វីបានជាមានការអនុញ្ញាតឲ្យរថយន្តឆ្លងកាត់ទីនោះ ៕ ថាច់ យ៉ាត

ប្រភព៖ Nokorwatnews

  • រថយន្តច្រើនគ្រឿង មនុស្សច្រើននាក់​បានធ្លាក់ចូលក្នុងទឹក បន្ទាប់ពីបាក់ស្ពានដ៏ធំមួយនៅប្រទេសចិន(វីដេអូ)已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/12  Category:ជីវិតនិងសង្គម
Tags: